អត្ថប្រយោជន៍ អំពី តែភេសជ្ជៈផ្លែសាចាអ៊ិនជិ
អធិប្បាយអំពី ភេសជ្ជៈតែផ្លែសាចាអ៊ីនជី (Sacha Inchi Tea) និងអត្ថប្រយោជន៍សុខភាព
🔍 ផ្លែសាចាអ៊ីនជី (Sacha Inchi) គឺជាអ្វី?
ផ្លែសាចាអ៊ីនជី ឬដែលគេច្រើនហៅថា “ផ្លែចន្ទ្រាព្រៃ” គឺជារុក្ខជាតិដើមកំណើតនៅតំបន់អាម៉ាសូន ប្រទេសប៉េរូ។ វាផ្តល់គ្រាប់ដែលមានជាតិប្រេងខ្ពស់ និងសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដល់សុខភាព។ គ្រាប់សាចាអ៊ីនជីអាចយកមកស្ងួត ឬដុតឲ្យឆ្អិន ដើម្បីយកមកធ្វើជាភេសជ្ជៈដូចជា តែសាចាអ៊ីនជី ឬយកមកបំលែងជាប្រេងសាចាអ៊ីនជីសម្រាប់ប្រើជាអាហារបំប៉ន។
តែសាចាអ៊ីនជីមានរសជាតិទន់ មានក្លិនធម្មជាតិឆ្ងាញ់បន្តិច និងត្រូវបានគេចាត់ទុកថាជាភេសជ្ជៈសុខភាពពេញនិយមក្នុងប្រទេសប៉េរូ និងតំបន់អាស៊ីខ្លះៗក្នុងពេលចុងក្រោយនេះ។
🌿 អត្ថប្រយោជន៍សុខភាពនៃភេសជ្ជៈតែសាចាអ៊ីនជី
តែសាចាអ៊ីនជីមានអត្ថប្រយោជន៍សុខភាពជាច្រើន ដោយសារតែវាសំបូរទៅដោយអូមេហ្គា ៣, ៦, ៩ ប្រូតេអ៊ីន វីតាមីន E និងសារធាតុអង់ទីអុកស៊ីដង់ (antioxidants)។
១. ជួយថែរក្សាបេះដូង និងសរសៃឈាម
អូមេហ្គា ៣ និងអូមេហ្គា ៦ ជួយបន្ថយជាតិខ្លាញ់អាក្រក់ (LDL) និងបង្កើនជាតិខ្លាញ់ល្អ (HDL) ដែលជួយការពារការកកស្ទះសរសៃឈាម និងជំងឺបេះដូង។
២. ជួយសម្អាតរាងកាយ និងបញ្ចេញជាតិពុល (Detoxification)
ការផឹកតែសាចាអ៊ីនជីជាប្រចាំអាចជួយសម្អាតបំពង់ពោះ និងថ្លើម ឲ្យធ្វើការបានប្រសើរឡើង។ វាជួយរំលាយជាតិខ្លាញ់ និងសារធាតុពុលដែលកកស្ទះនៅក្នុងរាងកាយ។
៣. ជួយថែរក្សាស្បែក និងសក់ឲ្យមានសុខភាពល្អ
អូមេហ្គា ៣ និងប្រូតេអ៊ីនក្នុងសាចាអ៊ីនជីជួយបង្កើនភាពរលោងរបស់ស្បែក កាត់បន្ថយភាពស្ងួត និងជួយឲ្យសក់មានសុខភាពល្អ មិនងាយជ្រុះ។
៤. ជួយបង្កើនថាមពល និងសមត្ថភាពរាងកាយ
ដោយសារមានប្រូតេអ៊ីនប្រហែល ៣០% តែសាចាអ៊ីនជីអាចជួយបន្ថែមថាមពល ឲ្យអ្នកធ្វើកីឡា ឬអ្នកប្រើប្រាស់ជាអាហារបំប៉ន។ វាជាជម្រើសល្អសម្រាប់អ្នកជាសាច់បន្លែ (vegetarian)។
៥. ជួយការពារជំងឺសរសៃឈាម និងខួរក្បាល
អូមេហ្គា ៣ និងអង់ទីអុកស៊ីដង់ជួយបន្ថយហានិភ័យនៃជំងឺធ្លាក់ឈាមក្នុងខួរក្បាល និងជំងឺបេះដូង។
៦. ជួយបន្ថយការរលាកក្នុងខ្លួន
សារធាតុ polyphenols និង antioxidants ជួយបំបាត់ការរលាក ដែលអាចកើតមានដោយសារភាពតានតឹង ឬអាហារមិនល្អ។
៧. ជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម
តែសាចាអ៊ីនជីអាចជួយដល់អ្នកមានជំងឺទឹកនោមផ្អែម ដោយជួយបង្កើនប្រសិទ្ធភាពនៃអ៊ីនស៊ូលីន និងបន្ថយជាតិស្ករ។
៨. ជួយបន្ថយទំងន់ និងគ្រប់គ្រងឃ្លាន
វាមានជាតិ Fiber ខ្ពស់ ដែលជួយឲ្យរាងកាយឆាប់ឆ្អែត និងជួយបន្ថយការទទួលអាហារច្រើនពេក។
🕒 ពេលសមរម្យសម្រាប់ផឹកតែសាចាអ៊ីនជី
-
ពេលព្រឹក៖ ជួយឲ្យខួរក្បាលថ្លា មានថាមពល និងសកម្មភាពប្រសើរ។
-
មុនបាយ៖ ជួយបញ្ចុះឃ្លាន និងជួយសម្រួលដល់អ្នកកំពុងរកាត់ទំងន់។
-
មុនចូលគេង៖ ជួយឲ្យអារម្មណ៍ស្រួល បន្ថយភាពតានតឹង និងជួយឲ្យដេកលក់ល្អ។
⚠️ អ្នកណាខ្លះគួរប្រុងប្រយ័ត្នពេលប្រើប្រាស់
-
ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន ។
-
អ្នកមានជំងឺសំពាធឈាមទាប អូមេហ្គា ៣ អាចបន្ថយសម្ពាធឈាមឲ្យទាបជាងកម្រិតធម្មតា។
-
អ្នកប្រើថ្នាំដែលពាក់ព័ន្ធនឹងសរសៃឈាម ឬថ្នាំស្រូនិនស័រហៃ ព្រោះវាអាចមានប្រតិ្តកម្មថ្នាំ។
☕ របៀបធ្វើតែសាចាអ៊ីនជី
យកគ្រាប់សាចាអ៊ីនជីស្ងួតប្រហែល ៥–៦ ផ្លែ ដាក់ក្នុងទឹកស្អាតប្រហែល ១ លីត្រ។ ដាំឲ្យពុះប្រហែល ៥–១០ នាទី រហូតទឹកមានពណ៌ត្នោតស្រាល និងក្លិនក្រអូប។ បន្ទាប់មកច្រងទឹក ហើយអាចផឹកក្តៅ ឬដាក់ទឹកកកផឹកត្រជាក់តាមចំណូលចិត្ត។
💡 សេចក្តីសន្និដ្ឋាន
តែសាចាអ៊ីនជីជាភេសជ្ជៈធម្មជាតិមានតម្លៃអាហារូបត្ថម្ភខ្ពស់ សម្បូរទៅដោយអូមេហ្គា ប្រូតេអ៊ីន និងអង់ទីអុកស៊ីដង់។ វាជួយថែរក្សាបេះដូង ខួរក្បាល ស្បែក និងជួយការពារជំងឺជាច្រើន។ ទោះជាយ៉ាងណា ត្រូវប្រើប្រាស់ក្នុងបរិមាណសមរម្យ ៕
ម្សៅស្លឹកសាចាអ៊ិនជិ (Sacha Inchi Leaf Powder) គឺជាផលិតផលធម្មជាតិដែលផលិតពីស្លឹកស្រស់របស់រុក្ខជាតិ សាចាអ៊ិនជិ (Plukenetia volubilis) ដែលជារុក្ខជាតិដើមកំណើតនៅតំបន់អាម៉ាសូន ប្រទេសប៉េរូ។ ស្លឹករបស់វាត្រូវបានស្ងួតក្រោមសីតុណ្ហភាពទាប ដើម្បីរក្សាទុកសារធាតុចិញ្ចឹមសំខាន់ៗ ហើយបំលែងជាម្សៅសម្រាប់ប្រើក្នុងភេសជ្ជៈ ឬជាអាហារបំប៉ន។
ខាងក្រោមនេះជាព័ត៌មានលម្អិតអំពី អត្ថប្រយោជន៍សុខភាព កម្រិតទទួលទាន និងគុណវិបត្តិ របស់ម្សៅស្លឹកសាចាអ៊ិនជិ៖
🌿 អត្ថប្រយោជន៍សុខភាពនៃម្សៅស្លឹកសាចាអ៊ិនជិ
- សម្បូរទៅដោយអង់ទីអុកស៊ីដង់ (Antioxidants). ស្លឹកសាចាអ៊ិនជិមានសារធាតុ polyphenols និង flavonoids ខ្ពស់ ដែលជួយការពារកោសិកាពីការខូចខាតដោយសារសម្ពាធអុកស៊ីដង់ (oxidative stress) និងបន្ថយហានិភ័យនៃជំងឺមហារីក។
- ជួយបន្ថយការរលាកក្នុងរាងកាយ. សារធាតុធម្មជាតិក្នុងស្លឹកជួយបន្ថយភាពរលាក និងជួយសម្រួលរោគសញ្ញានៃជំងឺដូចជា រលាកសន្លាក់ ឬជំងឺសរសៃឈាម។
- ជួយគ្រប់គ្រងសម្ពាធឈាម និងកូឡេស្តេរ៉ុល. ការសិក្សាផ្សេងៗបានបង្ហាញថា ស្លឹកសាចាអ៊ិនជិអាចជួយបន្ថយសម្ពាធឈាម និងកាត់បន្ថយជាតិខ្លាញ់អាក្រក់ (LDL) ក្នុងឈាម ដោយគ្មានផលប៉ះពាល់ដល់ជាតិខ្លាញ់ល្អ (HDL)។
- ជួយសម្អាតរាងកាយ និងថ្លើម (Detoxification). វាជួយដល់ដំណើរការបញ្ចេញជាតិពុលក្នុងរាងកាយ ជាពិសេសជួយថ្លើមធ្វើការបានប្រសើរឡើង។
- ជួយថែរក្សាភាពសុខភាពស្បែក និងសក់ដោយសារមានវីតាមីន A, E និងអង់ទីអុកស៊ីដង់ វាជួយឲ្យស្បែកស្រស់ថ្លា និងជួយឲ្យសក់រឹងមាំ
- ជួយបង្កើនប្រព័ន្ធភាពស៊ាំ (Immune System).សារធាតុចិញ្ចឹមក្នុងស្លឹកជួយឲ្យរាងកាយមានសមត្ថភាពប្រឆាំងជំងឺបានល្អជាងមុន។
- ជួយក្នុងការគ្រប់គ្រងជាតិស្ករនៅក្នុងឈាម.សម្រាប់អ្នកជំងឺទឹកនោមផ្អែម វាអាចជួយបន្ថយជាតិស្ករនៅក្នុងឈាម និងបង្កើនប្រសិទ្ធភាពនៃអ៊ីនស៊ូលីន។
☕ របៀបទទួលទាន និងកម្រិតសមរម្យ
- អាចយកម្សៅស្លឹកសាចាអ៊ិនជិប្រហែល ១ ស្លាបព្រាកាហ្វេ (ប្រហែល ៣–៥ ក្រាម) លាយជាមួយទឹកក្តៅ ឬទឹកត្រជាក់ (ប្រហែល ២០០–២៥០ មីលីលីត្រ)។
- អាចលាយជាមួយទឹកផ្លែឈើ ឬបន្ថែមក្នុង smoothie, yogurt ឬបង្អែមធម្មជាតិ។
- ផឹក ១–២ ដងក្នុងមួយថ្ងៃ គ្រប់គ្រាន់សម្រាប់ទទួលបានអត្ថប្រយោជន៍សុខភាព។
- មិនគួរបរិភោគលើសពី ១០ ក្រាមក្នុងមួយថ្ងៃ ព្រោះអាចបណ្តាលឲ្យរំលាយអាហារលឿន ឬចង្អោរ។
⚠️ គុណវិបត្តិ និងការប្រុងប្រយ័ត្ន
- សម្រាប់ស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន គួរពិគ្រោះវេជ្ជបណ្ឌិតមុនប្រើប្រាស់ ព្រោះមិនទាន់មានការសិក្សាបញ្ជាក់គ្រប់គ្រាន់អំពីសុវត្ថិភាពក្នុងករណីនេះ។
- អ្នកមានសម្ពាធឈាមទាប សារធាតុសកម្មខ្លះអាចបន្ថយសម្ពាធឈាមបន្ថែម ដូច្នេះគួរប្រុងប្រយ័ត្ន។
- អ្នកប្រើថ្នាំស្រូនិនស័រហៃ ឬ ថ្នាំបន្ថយកូឡេស្តេរ៉ុល.អាចមានអន្តរកម្មថ្នាំ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនប្រើ។
- ការបរិភោគលើសកំណត់អាចបណ្តាលឲ្យមានការរលាកក្រពះ ឬរំលាយអាហារលឿន ព្រោះស្លឹកមានសារធាតុ bioactive ខ្លាំង។
💚 សេចក្តីសន្និដ្ឋាន
ម្សៅស្លឹកសាចាអ៊ិនជិជាផលិតផលធម្មជាតិមានអត្ថប្រយោជន៍ច្រើន ដូចជា ជួយសម្អាតរាងកាយ បន្ថយការរលាក ថែរក្សាបេះដូង ស្បែក និងប្រព័ន្ធភាពស៊ាំ។ ទោះជាយ៉ាងណា ត្រូវប្រើប្រាស់ក្នុងបរិមាណសមរម្យ និងពិគ្រោះវេជ្ជបណ្ឌិត ប្រសិនបើមានជំងឺ ឬកំពុងប្រើថ្នាំ ដើម្បីធានាសុវត្ថិភាពសុខភាព។
យើងទាំងអស់គ្នា ពិសាតែផ្លែសាចាអ៊ិនឈិ ដើម្បីជិវិតយើងមានសុខភាពល្អ ជីវភាពប្រសើរ ចំណេញច្រើន រីកចម្រើនទាំងអស់គ្នា។
ប្រវត្តិសង្ខេប និង ច្រវាក់ផលិតកម្មប្រេង
ប្រវត្តិសង្ខេបរបស់សាចាអ៊ិនជិ
- សាចាអ៊ិនជិ វាជារុក្ខជាតិវល្លិ ហើយវារនូវអម្បូរ PLUKENITIA ត្រកូល EUPHORHIACEAC ត្រកូល LINNEO NOLUBILIS មានប្រភពចេញពីតំបន់ព្រៃអាម៉ាហ្សូន នៃប្រទេសពេរូ ជាង៣០០០ឆ្នាំមុនគេបានរកឃើញ ។ វាជារុក្ខជាតិដុះនៅតំបន់អាស៊ីត្រូពិចក្តៅហើយសើម 10-36Co PH5-PH7 វាដុះកម្ពស់100m-200m ធៀបនិងនីវ៉ូសមុទ្រ វាអាចបោះទងរហូតដល់៥០ម៉ែត្រ ហើយវាមានអាយុកាលរហូតដល់៥០ឆ្នាំ ។
- សាចាអ៊ិនជិ បានមកដល់ហើយផុសផលនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥តាមរយៈសមាគម សួស្តី កម្ពុជា ហើយសមាគម បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយប្រជាកសិករកម្ពុជា
- គុណភាពល្អ សាចាអ៊ិនជិ ដាំដុះនៅខេត្តមណ្ឌលគីរី ៖ ចំណាយដើមទុនតិច ទទួលបានបរិមាណច្រើន ហានីភ័យតិច គុណភាពគ្រាប់ល្អ គៀបជាប្រេងមានគុណភាពល្អ
ច្រវាក់ផលិតកម្ម សាចាអ៊ិនជិ
- សមាគម សួស្តី កម្ពុជា បានធ្វើផលិតកម្មតាមកិច្ចសន្យា ជាមួយប្រជាកសិករ នៅខេត្តមណ្ឌលគីរី ចាប់ពីឆ្នាំ២០១៥ ហេតុដែលជ្រើសរើសយកខេត្តនោះ ពីព្រោះគុណភាព កសិផល សាចាអ៊ិនជិ ល្អលេខ១ ហើយ ប្រជាកសិករ ចំណាយដើមទុនតិច ទទួលបានផលច្រើន ងាយស្រូលថែទាំ ហានិភ័យតិច
- ការដាំដុះ តាមបែបសរីរាង្គធម្មជាតិ ដោយមិនប្រើជីថ្នាំគីមីអ្វីទាំងអស់ រក្ខជាតិដំណាំវារស់តាមធម្មជាតិ១០០%
- ការប្រមូលផលបេះផ្លែទំល្អ ហើយរើសយកតែផ្លែណាមានគុណភាពល្អប៉ុណ្ណោះ
- ផលិតផលដែលសំខាន់ជាងគេ ដែលសមានបានកំុពុងធ្វើ នោះគឺគៀបប្រង នៅក្នុង ( សហគ្រាស់-សិប្បកម្ម សួស្តី )អាសយដ្ឋាន ភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
- ដំណើរការគៀបជាប្រេង នោះគឺយកផ្លែ មកហាលថ្ងៃប្រហែល១ម៉ោង ទៅពីរម៉ោង ហើយយកទៅដាក់ក្នុងម៉ាសុីនវ៉ៃយកគ្រាប់ស លាងនិងទឹកស្អាត់ ហើយបន្ទាប់មកយកគ្រាប់នោះទៅសម្ងួតសម្លាប់មេរោ ហើយត្រៀមទុកសម្រាប់ជាប្រេង ។
- សម្អាត់ម៉ាស៊ីនគៀបប្រេង សម្ភារៈប្រើប្រាស់ និងកន្លែងគៀបប្រេងត្រូវបានសម្លាប់មេរោគ ហើយបន្ទាប់មករៀបចំដំណើរការគៀបប្រេង ។ ចំពោះការគៀបមិនប្រើម៉ាស៊ីនកំដៅក្នុងការគៀបនោះទេ ដើម្បិរក្សាគុណភាពប្រេង
- ប្រេងត្រូវបានយកទៅចម្រោះអោយស្អាត់ សម្លាប់មេរោគ រួចហើយត្រូវច្រកក្នុងដបថ្មកែវ ហើយត្រូវបានរក្សាទុកនៅកន្លែមានសីតុណ្ហភាពត្រជាក់ ពី១៦ ទៅ ២៥ អង្សាសេ
- ការដឹកជញ្ជូនទៅអោយអតិថិជន ក៍បានរក្សាមិនអោយត្រូវកម្តៅថ្ងៃ
- អតិថិជនខ្លះបានទិញយកទៅទទួលទាន ខ្លះទៀតទិញយកទៅលក់បន្ត ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ ៕
អូមេហ្គា ប្រេងសាចាអ៊ិនជិ ខុសពីថ្មាំទេព្យ
អូមេហ្គា ប្រេងសាចាអ៊ិនជិ
- អូមេហ្គាប្រេងសាចាអុិនជិ វាមានអូមេហ្គា – 3: 48% អូមេហ្គា – 6: 37% អូមេហ្គា – 9: 9% តាមីន-អេ : 38% វិតាមីន-អ៊ី :12% ហើយអូមេហ្គា វីតាមីនទាំងអស់នេះកើតឡើងពីធម្មជាតិ មិនមែនកើតឡើងដោយមនុស្សផ្សំនោះទេ ហើយវិតាមីនអូមេហ្គាប្រេងសាចាអ៊ិនជិ តែមួយវាជួយដល់សរីរាង្គរបស់មនុស្សយើងអោយមានសុខភាពល្អបានច្រើនមុខណាស់
- អ្នក មានសុខភាពល្អក៍អាច់ផឹកវាបាន ធ្វើអោយជីវិតរិតតែមានសុខភាពល្អប្រសើរឡើងថែមទៀត រីឯអ្នកមានសុខភាពមិនល្អគាត់ពិសាវិតាមីន អូមេហ្គា ប្រេងសាចាអ៊ិនជិ ធ្វើជីវិតរបស់គាត់មានសុខភាពល្អ
- ប្រសិទ្ធភាពរបស់វានៅក្នុងខ្លួនអ្នកបានផឹកវាមានរយៈពេលយូរ ហើយមិនប៉ៈពាល់ដល់សរីរាងណាមួយក្នុងខ្លួនរបស់អ្នកផឹកនោះទេ អាចផឹកវាបានជារៀងរាល់ថ្ងៃ
ថ្នាំពេទ្យ
- ថ្នាំពេទ្យកើតឡើងតាមរយៈអ្នកវិទ្យាសាស្រ វិជ្ជសាស្រ្តបង្កើតវា ដោយមានធាតុផ្សំផ្សេងៗបញ្ជូលគ្នា ហើយថ្នាំពេទ្យវាមានគុណសម្បត្តិ និង គុណវិបត្តិ
- គុណសម្បត្តិ គឺលោកគ្រូពេទ្យពិនិត្យអ្នកឈឺ ឃើញជម្ងឺច្បាស់លាស់ លោកយកថ្នាំដែលត្រូវនិងជម្ងឺមកព្យាបាល ពិតជាសៈស្បើយពីជម្ងឺ (ជម្ងឺខ្លះ)
- គុណវិបត្តិ ជម្ងឺជាសៈស្បើយមែន ប៉ុន្តែថ្នាំដែលយើងបានព្យាបាល វាទៅនាំអោយមានបញ្ហាប៉ៈពាល់ដល់សរីរាងដែលល្អណាមួយក្នុងរូបកាយរបស់អ្នកបានព្យាបាល ហើយវាមានប្រសិទ្ធភាពបានត្រឹមតែ៦ ទៅ៨ម៉ោង បើជម្ងឺមិនទាន់ជាអ្នកជម្ងឺឈប់លេប ផឹក ឬ ចាក់ វាមិនមានប្រសិទ្ធភាពនោះទេ ហើយព្យាបាលជាហើយមិនត្រូវប្រើថ្នាំនោះបន្ត ទៀតដែរ ត្រង់នេះ
- បើចង់ដឹងច្បាស់សូមសាកសួរលោកវេជ្ជបណ្ឌិតទៅ លោកនិងបរិយាយយ៉ាងក្បោះក្បាយ (មុននឹងលេប ចាក់ ឬ លៀប ថ្នាំណាមួយ សូមធ្វើតាមវេជ្ជបញ្ជា លោកវេជ្ជបណ្ឌិតទើបល្អ )