គ្រាប់សាចាអិនជិលីង

Previous product
គ្រាប់សាចាអិនឈិ Price range: $500.00 through $4,500.00
Next product
តែសាចាអិនឈិ Price range: $20.00 through $250.00

Price range: $5.50 through $21.00

Close
Price Summary
  • $21.00
  • $5.50
  • $5.50
In Stock
ចំណុចសំខាន់ៗ
  • គ្រាប់សាចាអ៊ិនជិ SACHA INCHI សរីរាង្គធម្មជាតិសុទ្ធ១០០% គុណភាពខ្ពស់ ផលិតផលខ្មែរសុទ្ធ១០០% គ្រាប់ឆ្អិឆ្ងុយឆ្ងាញពិសាអាហារជួយជីវិតអោយមានសុខភាពល្អ
  • គ្រាប់សាចាអ៊ិនជិ ដាំបែបសរីរាង្គ ធម្មជាតិ ក្នុងខេត្តមណ្ឌលគីរី គុណភាពល្អលេខ១
  • ការវេចខ្ចប់មានបទដ្ឋាអនាម័យខ្ពស់ បន្ទាប់ពីការទទួលទាន់ដែលនៅសល់សូមបិទមាត់ថង់អោយជិត ដើម្បីរក្សាភាពឈ្ងុយឆ្ងាញ់
  • អូមេហ្គា ប្រេងសាចាអ៊ិជិ ល្អលេខ១ សម្រាប់សុខភាព
  • សូមអានបន្តែម ឯកសារផ្លូវការបញ្ជាក់ អំពី ប្រេងសាចាអ៊ិជិ ។
Clear
ការពិពណ៌នា

សាចាអិនជិ ដាំដុះល្អលេខ១ ខេត្តមណ្ឌលគីរី ទី២ ខេត្តរតនគិរី ទី៣ ខេត្តពោធិ៍សាត់ – បាត់ដំបង

ឯកសារផ្លូវការ បញ្ជាក់ អំពី គ្រាប់សាចាអ៊ិនជិឆ្អិន

ជាមួយនឹងការទទួលស្គាល់ពីសាកលវិទ្យាល័យ និងការសិក្សាជាច្រើន ផ្តល់អនុសាសន៍ថា គ្រាប់សាចាអ៊ិនជិលីង (Roasted Sacha Inchi Seeds) មានអត្ថប្រយោជន៍សុខភាពជាច្រើន ដែលអាចជួយជំរុញសុខភាពទូទៅ និងជាជម្រើសល្អសម្រាប់អាហារបំប៉នប្រចាំថ្ងៃ។

គ្រាប់សាចាអ៊ិនជិលីងមានប្រូតេអ៊ីនខ្ពស់ ដែលជួយស្តារសាច់ដុំ បណ្តុះកោសិកាថ្មី និងជួយបង្កើនកម្លាំងរាងកាយ។ វាមានជាតិខ្លាញ់មិនអោបដូចជា អូមេហ្គា ៣, ៦ និង ៩ ដែលជួយថែរក្សាបេះដូង បន្ថយជាតិខ្លាញ់អាក្រក់ (LDL) និងបង្កើនជាតិខ្លាញ់ល្អ (HDL)។

គ្រាប់នេះក៏សំបូរទៅដោយសរសៃអាហារ ដែលជួយសម្រួលការរំលាយអាហារ កាត់បន្ថយបញ្ហាពោះអាស និងធ្វើឲ្យប្រព័ន្ធពោះវៀនមានសុខភាពល្អ។ ជាមួយនឹងភាពសម្បូរនៃសរសៃអាហារ វាជួយឲ្យរាងកាយមានអារម្មណ៍ឆ្អែត ធ្វើឲ្យគ្រប់គ្រងទម្ងន់បានល្អ និងកាត់បន្ថយការទទួលអាហារច្រើនពេក។

បន្ថែមពីនេះ គ្រាប់សាចាអ៊ិនជិលីងមានសារធាតុប្រឆាំងអុកស៊ីដង់ ដែលជួយការពារកោសិកាផ្សេងៗពីការខូចខាតដោយសារសម្ពាធអុកស៊ីដង់ និងជួយបន្ថយការរលាកក្នុងរាងកាយ។ វាក៏មានជាតិកាល់ស្យូម និងដែក ដែលជួយឲ្យឆ្អឹងរឹងមាំ និងជួយផលិតឈាមល្អសម្រាប់រាងកាយ។

គ្រាប់សាចាអ៊ិនជិឆ្អិនមិនមាន gluten ឬ ស្ករច្រើនទេ ដូច្នេះវាសាកសមសម្រាប់អ្នកប្រកាន់របបអាហារពិសេស ដូចជា gluten-free ឬ អ្នកជំងឺទឹកនោមផ្អែម លើសពីនេះ វាងាយស្រួលរក ទុកស្តុកបានយូរ និងងាយស្រួលបរិភោគ ទាំងជាផ្លែឈើស្ងួត snack ឬ ជាបន្ថែមលើម្ហូបផ្សេងៗ ដូចជា សាឡាត់ ឬ អាហារសម្រន់

សង្ខេប អត្ថប្រយោជន៍គ្រាប់ សាចាអ៊ិនជិ​ ឆ្អិន ៖
  1. សម្បូរទៅដោយជាតិខ្លាញ់អូមេហ្គា គ្រាប់សាចាអ៊ិន ជាប្រភពអូមេហ្គារ – ៣ អូមេហ្គា – ៦ អូមេហ្គា – ៩ វីតាមីន – អេ វិតាមីន – អ៊ី ដែលជួយថែរក្សា សុខភាពបេះដូង និង ខួរក្បាល
  2. មានប្រភេទប្រូតេអ៊ីនគ្រប់ប្រភេទ មានអាស៊ីតអាមីណូសំខាន់ៗគ្រប់ប្រភេទ ដូច្នេះសមស្របសម្រាប់អ្នកបួស ឬ អ្នកមិនបរិភោគសាច់ ។
  3. ជួយថែរក្សាសុខភាពបេះដូង ការបរិភោគជាប្រចាំជួយបន្ថយកូល ឡេសស្ទេរ៉ុលអាក្រក់ (LDL) និង បង្កើនកូលឡេសស្ទេរ៉ុល្អ (HDL) ។
  4. មានគុណសម្បត្តិប្រឆាងអុកស៊ីតកម្ម សម្បូរទៅដោយវីតាមីន អ៊ី និងប៉ូលីហ្វេណុល ដែលជួយប្រឆាំងអុកស៊ីតកម្ម និងបន្ថយការរលាក។
  5. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ មានជាតិសរសៃ ដែលជួយរំលាយអាហារល្អ និងថែរក្សាសុខភាពពោះរៀន។
  6. បង្កើនថាមពល និងមុខងារខួរក្បាល ជាតិខ្លាញ់ល្អ និងប្រូតេអ៊ីន ជួយបង្កើនថាមពល ជួយផ្តោតអារម្មណ៍ និងសមត្ថភាពគិត។
  7. ជួយថែរក្សាស្បែក និងសក់ឲ្យមានសុខភាពល្អ អូមេហ្គារ និងវីតាមីនអ៊ី ជួយបំប៉នស្បែក និងសក់ពីខាងក្នុង។
  • ចំណាំ ការចម្អិនជួយបន្ថែមរសជាតិ ឲ្យឆ្ងាញ់និងងាយរំលាយ ប៉ុន្តែរក្សាបានសារធាតុចិញ្ចឹមភាគច្រើនដដែល។
  • ការទទួលទាន តាមចំណង់ចំណូលចិត្ត ទទួលទានដោយផ្ទាល់ ឬ ដាក់លាយក្នុងអាហារដូចជាញំា លាលីសាលាដ យ៉ាអួ ឬ នំបញ្ចុក ។ល។

ឯកសារផ្លូវការបញ្ជាក់សារធាតុនៅក្នុងគ្រាប់សាចាអ៊ិនជិ (ឆ្អិន) ខាងក្រោមនេះ ជាព័ត៌មានពេញលេញ អំពី គ្រាប់សាចាអ៊ិនជិ     (Sacha Inchi Seeds) រួមទាំងសារធាតុចិញ្ចឹមអត្ថប្រយោជន៍សុខភាពនិងរបៀបប្រើប្រាស់រៀបរាប់ច្បាស់លាស់ ៖

🌿 គ្រាប់សាចាអ៊ិនជិ ធម្មជាតិ សរីរាង្គ ១០០%
ប្រធានបទ ព័ត៌មានលម្អិត
ប្រភព ពី សមាគម សួស្តី កម្ពុជា ផលិតពីគ្រាប់ Sacha Inchi (Plukenetia volubilis) ដើមកំណើតពីតំបន់អាម៉ាហ្សូន
វិធីផលិត គ្រាប់សាចាអ៊ិនជិ (ឆ្អិន) រស់ជាតិដើម ឬ បន្ថែមរស់ជាតិ
លក្ខណៈពិសេស មានប្រូតេអ៊ីនខ្ពស់ ខ្លាញ់ទាប សរសៃច្រើន និងសម្បូរមីណេរ៉ាល់
⚖️សារធាតុចិញ្ចឹម (ក្នុងគ្រាប់សាចាអិនជិ ឆ្អិន ១០០%)
សារធាតុចិញ្ចឹម បរិមាណ សម្គាល់
ថាមពល (Energy) 429 kcal ផ្ដល់ថាមពលដល់រាងកាយ
ប្រូតេអ៊ីន (Protein) 57 ក្រាម ប្រូតេអ៊ីនខ្ពស់ ជួយសាច់ដុំ
ខ្លាញ់សរុប (Fat) 14 ក្រាម ខ្លាញ់មិនអោបភាគច្រើន (omega-3, omega-6)
កាបូហៃដ្រាត (Carbohydrates) 14 ក្រាម ជាដើមថាមពល
សរសៃអាហារ (Dietary Fiber) 14 ក្រាម ជួយរំលាយអាហារ និងពោះវៀន
កាល់ស្យូម (Calcium) 471 មីលីក្រាម ជួយពង្រឹងឆ្អឹង និងធ្មេញ
ដែក (Iron) 7 មីលីក្រាម ជួយផលិតឈាម និងដឹកអុកស៊ីសែន
ម៉ាញេស្យូម (Magnesium) មាន ជួយសម្រួលសាច់ដុំ និងប្រព័ន្ធប្រសាទ
ប៉ូតាស្យូម (Potassium) មាន ជួយគ្រប់គ្រងសម្ពាធឈាម
ចំណាំ៖ តម្លៃអាចប្រែប្រួលតិចតួច អាស្រ័យលើប្រភព និង ការដំណើរការ
💚 អត្ថប្រយោជន៍សុខភាពសំខាន់ៗ
លរ ប្រធានបទ អត្ថប្រយោជន៍លម្អិត
1 សុខភាពបេះដូង ខ្លាញ់មិនអោប (omega-3) ជួយបន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL) និងបង្កើន HDL, ជួយការពារបេះដូង និងបន្ថយសម្ពាធឈាម
2 ប្រព័ន្ធរំលាយអាហារ សរសៃអាហារខ្ពស់ជួយរំលាយអាហារ ធ្វើឲ្យពោះវៀនធម្មតា និងទប់បញ្ហា constipation
3 គ្រប់គ្រងទម្ងន់ ប្រូតេអ៊ីន និងសរសៃជួយឲ្យពេញពោះ ធ្វើឲ្យហូបតិច និងជួយសម្រកទម្ងន់
4 ប្រឆាំងអុកស៊ីដង់ការរលាក Tocopherols (Vitamin-E) និងpolyphenolsជួយការពារកោសិកាពីការខូចនិងបន្ថយសកម្មភាពរលាក
5 ជួយសាច់ដុំ និងកោសិកា មានអាស៊ីតអាមីណូសំខាន់ទាំង៩ ជួយជួសជុលសាច់ដុំ បន្ថែមថាមពលបន្ទាប់ពីហាត់ប្រាណ
6 សុខភាពឆ្អឹង និងធ្មេញ កាល់ស្យូម និងម៉ាញេស្យូមជួយពង្រឹងឆ្អឹង និងរក្សាសមតុល្យមីណេរ៉ាល់
7 សមស្របសម្រាប់អ្នកវីហ្សេតេរីយ៉ាន ជាប្រូតេអ៊ីនពីរុក្ខជាតិ គ្មានជាតិ animal-based fat ឬ lactose
🍽️ របៀបប្រើប្រាស់ ទទួលទាន (How to Consume)
វិធីប្រើប្រាស់ សេចក្ដីពិពណ៌នា
លាយក្នុង smoothie / ទឹកផ្លែឈើ ដាក់ប្រហែល ១–២ ស្លាបព្រាបាយក្នុងភេសជ្ជៈដើម្បីបន្ថែមប្រូតេអ៊ីន
បន្ថែមក្នុង oatmeal / porridge ប្រើជាជម្រើសអាហារពេលព្រឹក ឲ្យមានប្រូតេអ៊ីនខ្ពស់
លាយក្នុងម្ហូបក្តៅ (ស៊ុប ឬបាយក្តៅ) បន្ថែមសារធាតុចិញ្ចឹមដោយមិនប៉ះពាល់រសជាតិ
ធ្វើ protein bars / energy balls លាយជាមួយ oats, ផ្លែឈើស្ងួត, ដូង, ឬទឹកឃ្មុំ
ប្រើជាម៉ាស់មុខ (ជាជម្រើស) លាយជាមួយទឹកឃ្មុំ ឬ yogurt ដាក់លើមុខជួយថែស្បែក
  • ជាជម្រើសល្អសម្រាប់អ្នក ៖ ហាត់ប្រាណ និង អ្នកចង់រកអាហារសុខភាពធម្មជាតិ។ គ្រាប់ប្រូតេអ៊ីនសុខភាពល្អពីរុក្ខជាតិ មានអត្ថប្រយោជន៍ ទូលំទូលាយសម្រាប់រាងកាយ និងសុខភាពទូទៅ
  • ការរក្សាទុកដាក់ ៖ កន្លែងមានសីតុណ្ហភាព ត្រជាក់ ស្ងួត អនាម័យ កុំអោយចូលខ្សល់ក្នុងផលិតផល
Nutrition Facts
1 Servings per container

Serving size

1oz (28 g)
Amount Per Serving

Calories

113
% Daily Value*
Total Far 2 g 3%
   Saturated Fat 0.2 g 1%
   Trns Fat 0g
Cholesterol 0mg 0%
Sodium 0mg 0%
Total carbohydrate 5 g 2%
   Dietary fiber 4 g 14%
   Total sugars 2 g
   Includes 0g 0%
Protein 18g 35%
Vitamin D 0mcg 0%
Calcium 135mg 10%
Iron 2mg 11%
Potassium 1mg 0%
Phosphorus 398mg 32%
*The % Daily Value (DV) tells you how much in a serving of food contributes to a daily diet 2.000 calories a day is used for general nutrition advice.
STORAGE TIME: Up to 2 years
PACKAGED IN: The Cambodia
STOR IN: Cool, Dry Place
ALLERY INFO: Packaged in a facility

Sacha Inchi Powder from Seeds Natural Organic 100%

That Also Processes Tree Nuts, wheat

Kosher. Non-GMO. Organic. Raw. Vegan, and Sesame

 

ប្រវត្តិផលិតផល និងសុវត្ថិភាព គុណភាព

ប្រវត្តិ និងប្រភពដើមផលិតផល
១. ប្រវត្តិ និងប្រភពដើមផលិតផល

សាចា អ៊ិនជី (Sacha Inchi) ដែលមានឈ្មោះវិទ្យាសាស្ត្រ Plukenetia volubilis L. គឺជារុក្ខជាតិមានដើមកំណើតនៅតំបន់ព្រៃអាម៉ាហ្សូននៃទ្វីបអាមេរិកខាងត្បូង។ ដំណាំនេះត្រូវបានប្រើប្រាស់ជាយូរមកហើយដោយប្រជាជនដើមភាគតិចក្នុងតំបន់ ដោយសារតែគ្រាប់របស់វាមានតម្លៃអាហារូបត្ថម្ភខ្ពស់ និងសម្បូរទៅដោយអាស៊ីតខ្លាញ់សំខាន់ៗដែលមានប្រយោជន៍ដល់សុខភាព។ ដោយមើលឃើញពីសក្តានុពលផ្នែកសុខភាព សេដ្ឋកិច្ច និងទីផ្សារ សមាគម សួស្តី កម្ពុជា បានសិក្សា ស្រាវជ្រាវ និងជំរុញការដាំដុះដំណាំនេះនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។

២. ការអភិវឌ្ឍកសិកម្មតាមកិច្ចសន្យា

ចាប់តាំងពីឆ្នាំ ២០១៥ មក សមាគម សួស្តី កម្ពុជា បានអនុវត្តកម្មវិធីកសិកម្មតាមកិច្ចសន្យា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយប្រជាកសិករនៅខេត្តមណ្ឌលគិរី។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ការដាំដុះសាចា អ៊ិនជី ប្រកបដោយគុណភាព និងសុវត្ថិភាព ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប បង្កើតទីផ្សារមានស្ថិរភាព និងបង្កើនប្រាក់ចំណូលជូនប្រជាកសិករ។ ការអនុវត្តកម្មវិធីនេះបានជួយកសាងខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីការដាំដុះ រហូតដល់ការកែច្នៃ និងការចែកចាយផលិតផលទៅកាន់ទីផ្សារ។

៣. ការកែច្នៃ និងការផលិត

ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម សហគ្រាស សួស្តី កែច្នៃកសិផលសាចា អ៊ិនជី ត្រូវបានបង្កើតឡើងនៅភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សហគ្រាសនេះទទួលខុសត្រូវលើការប្រមូលវត្ថុធាតុដើម ការសម្អាត ការត្រួតពិនិត្យគុណភាព ការកែច្នៃ ការវេចខ្ចប់ ការផ្ទុក និងការចែកចាយផលិតផល។ រាល់ដំណើរការផលិតត្រូវបានអនុវត្តដោយអនុលោមតាមគោលការណ៍អនាម័យ និងសុវត្ថិភាពចំណីអាហារ ដើម្បីធានាគុណភាព និងភាពអាចតាមដានប្រភពដើមបាន។

II. ផលិតផលសាចា អ៊ិនជី
១. ប្រេងសាចា អ៊ិនជី

ប្រេងសាចា អ៊ិនជី គឺជាផលិតផលដែលផលិតចេញពីគ្រាប់សាចា អ៊ិនជី ដែលមានគុណភាពខ្ពស់ និងត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ពីប្រភពដាំដុះដែលអាចតាមដានបាន។ ផលិតផលនេះត្រូវបានកែច្នៃដោយប្រើបច្ចេកវិទ្យាសមស្រប ដើម្បីរក្សាទុកសារធាតុចិញ្ចឹមធម្មជាតិឱ្យបានច្រើនបំផុត ជាពិសេសអាស៊ីតខ្លាញ់អូមេហ្គា ៣ អូមេហ្គា ៦ និងអូមេហ្គា ៩ ដែលមានសារៈសំខាន់ចំពោះសុខភាព។ ប្រេងសាចា អ៊ិនជី ត្រូវបានផលិតឡើងសម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដែលយកចិត្តទុកដាក់លើសុខភាព និងគុណភាពជីវិត។

២. គ្រាប់សាចា អ៊ិនជីចម្អិន

គ្រាប់សាចា អ៊ិនជីចម្អិន គឺជាផលិតផលអាហារសម្រន់ដែលផលិតចេញពីគ្រាប់សាចា អ៊ិនជី ដែលបានឆ្លងកាត់ការជ្រើសរើស និងកែច្នៃតាមវិធីសាស្ត្រសមស្រប ដើម្បីរក្សារសជាតិ និងគុណតម្លៃអាហារូបត្ថម្ភ។ ផលិតផលនេះមានរសជាតិឆ្ងាញ់ ងាយស្រួលទទួលទាន និងសម្បូរទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមធម្មជាតិ ដែលសាកសមសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ និងអ្នកដែលយកចិត្តទុកដាក់លើការថែរក្សាសុខភាព។

III. លក្ខណៈពិសេស

ផលិតផលសាចា អ៊ិនជី របស់សមាគម សួស្តី កម្ពុជា ត្រូវបានអភិវឌ្ឍឡើងដោយផ្តោតលើគុណភាព សុវត្ថិភាព និងតម្លៃអាហារូបត្ថម្ភ។ ផលិតផលទាំងនេះសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ អូមេហ្គា ៦ និងអូមេហ្គា ៩ ព្រមទាំងវីតាមីន E និងសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ។ វត្ថុធាតុដើមដែលប្រើប្រាស់ក្នុងការផលិតអាចតាមដានប្រភពដើមបានយ៉ាងច្បាស់លាស់ ហើយដំណើរការផលិតត្រូវបានអនុវត្តស្របតាមស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ។ លើសពីនេះ ផលិតផលមិនមានការបន្ថែមសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាចផ្តល់ជាជម្រើសដ៏មានគុណភាពសម្រាប់អ្នកប្រើប្រាស់ដែលយកចិត្តទុកដាក់លើសុខភាព។

IV. អត្ថប្រយោជន៍សង្គម និងសេដ្ឋកិច្ច
១. អត្ថប្រយោជន៍ចំពោះប្រជាកសិករ

ការអភិវឌ្ឍដំណាំសាចា អ៊ិនជី តាមរយៈកម្មវិធីកសិកម្មតាមកិច្ចសន្យា បានជួយបង្កើតទីផ្សារមានស្ថិរភាពសម្រាប់ប្រជាកសិករ បង្កើនប្រាក់ចំណូលគ្រួសារ និងលើកកម្ពស់ការអនុវត្តបច្ចេកទេសកសិកម្មដែលមានប្រសិទ្ធភាព និងនិរន្តរភាព។

២. អត្ថប្រយោជន៍ចំពោះសហគមន៍

ការផលិត និងការកែច្នៃផលិតផលសាចា អ៊ិនជី បានរួមចំណែកបង្កើតការងារនៅក្នុងសហគមន៍មូលដ្ឋាន ជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ការអភិវឌ្ឍសហគ្រាសសង្គមដែលផ្តល់ផលប្រយោជន៍ជូនសហគមន៍។

៣. អត្ថប្រយោជន៍ចំពោះអ្នកប្រើប្រាស់

អ្នកប្រើប្រាស់ទទួលបានផលិតផលដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ដល់សុខភាព។ ការប្រើប្រាស់ផលិតផលសាចា អ៊ិនជី អាចជួយគាំទ្រដល់ការថែរក្សាសុខភាព និងលើកកម្ពស់សុខុមាលភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

V. សេចក្តីសន្និដ្ឋា

ផលិតផលសាចា អ៊ិនជី របស់សមាគម សួស្តី កម្ពុជា គឺជាលទ្ធផលនៃការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីការដាំដុះ ការកែច្នៃ រហូតដល់ការផលិតផលិតផលសម្រេច។ តាមរយៈការអនុវត្តកម្មវិធីកសិកម្មតាមកិច្ចសន្យា និងការកសាងខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយប្រសិទ្ធភាព ផលិតផលសាចា អ៊ិនជី បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព បង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ បង្កើតការងារក្នុងសហគមន៍ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ ផលិតផលទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សមាគម សួស្តី កម្ពុជា ក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាព សុវត្ថិភាព និងអាចទុកចិត្តបាន សម្រាប់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់គ្រប់រូប។

VI. គុណភាព និង សុវត្ថិភាព ៖
១. គោលនយោបាយ ប្រព័ន្ធសុវត្ថិភាព និងគុណភាពផលិតផល សាចាអ៊ិនជី

សមាគម សួស្ដី កម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផលិត កែច្នៃ វេចខ្ចប់ និងចែកចាយផលិតផលសាចា អ៊ិនជី ដែលមានសុវត្ថិភាព គុណភាពខ្ពស់ និងអនុលោមតាមច្បាប់ ស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាការការពារសុខភាពអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តរបស់អតិថិជន។ សមាគមនឹងអនុវត្ត និងកែលម្អជាបន្តបន្ទាប់នូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអាហារ និងគុណភាពផលិតផល ដោយផ្អែកលើគោលការណ៍ GMP, GHP, HACCP និងស្តង់ដារអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាថាផលិតផលទាំងអស់មានគុណភាព សុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់។

២. គោលបំណង

គោលនយោបាយនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធានាសុវត្ថិភាពអាហារសម្រាប់អ្នកប្រើប្រាស់ ធានាថាផលិតផលមានគុណភាពស្របតាមលក្ខណៈបច្ចេកទេសដែលបានកំណត់ ការពារការបំពុលដោយកត្តាជីវសាស្ត្រ គីមីសាស្ត្រ និងរូបវន្ត អនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងតម្រូវការរបស់អតិថិជន ព្រមទាំងបង្កើនភាពជឿជាក់ និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។ ជាមួយគ្នានេះ សមាគមក៏មានគោលបំណងលើកកម្ពស់វប្បធម៌សុវត្ថិភាពអាហារ និងការទទួលខុសត្រូវចំពោះគុណភាពផលិតផលនៅគ្រប់កម្រិតនៃអង្គភាពផងដែរ។

៣. វិសាលភាព

គោលនយោបាយនេះអនុវត្តចំពោះផលិតផលសាចា អ៊ិនជីគ្រប់ប្រភេទ រួមមានផ្លែសាចា អ៊ិនជី គ្រាប់សាចា អ៊ិនជី គ្រាប់សាចា អ៊ិនជីចម្អិន ម្សៅសាចា អ៊ិនជី ប្រេងសាចា អ៊ិនជី និងផលិតផលកែច្នៃផ្សេងៗដែលផលិតពីសាចា អ៊ិនជី។ គោលនយោបាយនេះគ្របដណ្តប់លើសកម្មភាពទាំងអស់ ចាប់ពីការទទួលវត្ថុធាតុដើម ការសម្អាត និងការរក្សាទុក ការកែច្នៃ និងផលិត ការវេចខ្ចប់ ការផ្ទុក ការដឹកជញ្ជូន ការចែកចាយ ការតាមដានផលិតផល និងការប្រមូលត្រឡប់ផលិតផល (Product Recall) នៅពេលចាំបាច់។ គោលនយោបាយនេះក៏អនុវត្តចំពោះថ្នាក់ដឹកនាំ បុគ្គលិក អ្នកស្ម័គ្រចិត្ត អ្នកផ្គត់ផ្គង់ អ្នកម៉ៅការ ដៃគូអាជីវកម្ម និងអ្នកចែកចាយទាំងអស់ដែលពាក់ព័ន្ធនឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មរបស់សមាគម។

៤. ការប្ដេជ្ញាចិត្ត

សមាគម សួស្ដី កម្ពុជា ប្ដេជ្ញាអនុវត្តកម្មវិធីអនាម័យ និងសុវត្ថិភាពអាហារយ៉ាងតឹងរឹង ដោយកំណត់ វាយតម្លៃ គ្រប់គ្រង និងកាត់បន្ថយហានិភ័យសុវត្ថិភាពអាហារនៅគ្រប់ដំណាក់កាលនៃផលិតកម្ម និងអនុវត្តការវិភាគហានិភ័យតាមគោលការណ៍ HACCP ដើម្បីធានាថាផលិតផលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ សមាគមក៏ប្ដេជ្ញាធានាថាផលិតផលទាំងអស់មានគុណភាពស្របតាមស្តង់ដារកំណត់ ដោយអនុវត្តការត្រួតពិនិត្យគុណភាពចាប់ពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច និងបន្តកែលម្អគុណភាពជាប្រចាំ។

ជាមួយគ្នានេះ សមាគមនឹងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា និងគោរពតាមតម្រូវការរបស់អតិថិជន និងទីផ្សារគោលដៅ។ សមាគមក៏ប្ដេជ្ញាផ្តល់ការបណ្ដុះបណ្ដាលជាប្រចាំដល់បុគ្គលិកអំពីសុវត្ថិភាពអាហារ និងគុណភាពផលិតផល ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការកសាងវប្បធម៌សុវត្ថិភាពអាហារនៅក្នុងអង្គភាព។ លើសពីនេះ សមាគមនឹងត្រួតពិនិត្យ និងវាយតម្លៃប្រព័ន្ធជាប្រចាំ កំណត់គោលដៅគុណភាព និងសុវត្ថិភាពអាហារប្រចាំឆ្នាំ និងអនុវត្តវិធានការកែតម្រូវ និងបង្ការ ដើម្បីធានាការកែលម្អជាបន្តបន្ទាប់។

៥. គោលដៅគុណភាព និងសុវត្ថិភាព

សមាគម សួស្ដី កម្ពុជា ប្ដេជ្ញាខិតខំសម្រេចឱ្យបាននូវគោលដៅគុណភាព និងសុវត្ថិភាពអាហារ ដោយរក្សាអត្រាបណ្តឹងរបស់អតិថិជនឱ្យនៅក្រោម ២ ភាគរយក្នុងមួយឆ្នាំ កាត់បន្ថយអត្រាផលិតផលមិនស្របស្តង់ដារឱ្យនៅក្រោម ១ ភាគរយ និងធានាមិនឱ្យមានឧប្បត្តិហេតុដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពអាហារ។ សមាគមក៏មានគោលដៅធានាថាបុគ្គលិកទាំងអស់ទទួលបានការបណ្ដុះបណ្ដាលពាក់ព័ន្ធ និងអនុវត្តតាមតម្រូវការច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធបានពេញលេញ។

៦. ការទទួលខុសត្រូវ

គណៈគ្រប់គ្រងរបស់សមាគមទទួលខុសត្រូវក្នុងការផ្តល់ធនធានគ្រប់គ្រាន់ និងត្រួតពិនិត្យការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព។ ប្រធានផ្នែកគុណភាពទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពអាហារ ការរៀបចំសវនកម្ម និងការវាយតម្លៃប្រព័ន្ធជាប្រចាំ។ បុគ្គលិកទាំងអស់មានកាតព្វកិច្ចអនុវត្តតាមនីតិវិធី ស្តង់ដារ និងការណែនាំដែលបានកំណត់ ព្រមទាំងរាយការណ៍អំពីបញ្ហា ឬហានិភ័យណាមួយដែលអាចប៉ះពាល់ដល់គុណភាព និងសុវត្ថិភាពផលិតផល។

៧. ការអនុម័ត

គោលនយោបាយនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃអនុម័ត ហើយត្រូវបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពឡើងវិញយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ឬនៅពេលមានការផ្លាស់ប្តូរសំខាន់ៗដែលពាក់ព័ន្ធនឹងផលិតកម្ម គុណភាព និងសុវត្ថិភាពអាហារ។

អនុម័តដោយ៖ សមាគម សួស្ដី កម្ពុជា
ប្រធាន៖ សុង សេង
ហត្ថលេខា និងត្រាសមាគម សួស្ដី កម្ពុជា
កាលបរិច្ឆេទ៖ ១១ មិថុនា ឆ្នាំ២០២៦

ពាក្យស្លោកគុណភាព

«ឧត្តមភាពនៃការថែទាំសុខភាពតាមបែបវិទ្យាសាស្ត្រ សម្រាប់មនុស្សគ្រប់រូប តាមរយៈផលិតផលសាចា អ៊ិនជី ដែលមានសុវត្ថិភាព គុណភាព និងអនុលោមតាមស្តង់ដារ»

ព័ត៌មានបន្ថែម
បរិមាណ

150 ក្រាម, 900 ក្រាម

Scroll To Top
Close
Close
Close

ទំនិញរបស់ខ្ញុំ

រទេះ​លក់​ទំនិញ​ទទេ!

បន្តការទិញទំនិញ

Sidebar