I. អំពីផលិតផល
ចម្លើយ ៖ ការទទួលទានជាប្រចាំ អាចជួយទ្រទ្រង់សុខភាព
សេចក្ដីសង្ខេបអំពីអត្ថប្រយោជន៍ (លើមូលដ្ឋានវិទ្យាសាស្ត្រ)
✅ ការគាំទ្រប្រព័ន្ធសរសៃឈាម និងបេះដូង
ជួយធ្វើឲ្យប្រសើរឡើងនូវបែបផែនជាតិខ្លាញ់ក្នុងឈាម (lipid profile) និងបន្ថយហានិភ័យនៃជំងឺបេះដូង។✅ ការពារថ្លើម
ជួយកាត់បន្ថយការបញ្ចូលខ្លាញ់ និងការរលាកនៅថ្លើម។✅ ស្បែក និងការប្រឆាំងការចាស់មុនអាយុ
ពោរពេញដោយសារធាតុប្រឆាំងអុកស៊ីដ និងជាតិខ្លាញ់ល្អ ជួយស្ដារនិងការពារស្បែកពីការខូច។✅ ខួរក្បាល និងអារម្មណ៍
អូមេហ្គា 3 ជួយបង្កើនភាពច្បាស់លាស់នៃការគិត និងការរៀបចំអារម្មណ៍ឲ្យមានស្ថិរភាព។វាមិនមែនជាថ្នាំព្យាបាលជំងឺទេ ប៉ុន្តែវាជាអាហារបំប៉នដែលជួយគាំទ្រសុខភាពទូទៅ។
ចម្លើយ ៖ ប្រេងសាចា អ៊ិនជី សមស្របសម្រាបមនុស្សពេញវ័យ ដែលចង់បំពេញអូមេហ្គា និងថែរក្សាសុខភាពប្រចាំថ្ងៃ ។
បំរាម ៖ សម្រាប់ស្រ្តីមានផ្ទៃពោះ អ្នកមានជំងឺធ្លាក់ឈាម និងអ្នករៀបចំបម្រុងនិងវៈកាត់រយៈពេលមុនមួយអាទិត្យ ហើយវៈកាត់រួចបីទៅបួនថ្ងៃទើបអាចទទួលទានប្រេងនេះសាជាថ្មីទៀត ។
II- អំពី ការបញ្ជាទិញ និងការទូទាត់ប្រាក់
អតិថិជនអាចជ្រើសរើសផលិតផលនៅលើគេហទំព័រ បំពេញព័ត៌មានបញ្ជាទិញ ជ្រើសរើសវិធីសាស្ត្រទូទាត់ប្រាក់ និងបញ្ជាក់ការបញ្ជាទិញ។ បន្ទាប់មក ក្រុមការងារនឹងរៀបចំ និងដឹកជញ្ជូនផលិតផលទៅកាន់អាសយដ្ឋានដែលបានបញ្ជាក់។
អតិថិជនអាចទូទាត់ប្រាក់តាមរយៈ ៖
១. ABA KHQR,
២. Mobile Banking,
៣. ដឹកទំនិញទៅដល់អតិថិជនទើបទូទាត់ ការទូទាត់បែបនេះបានតែអិថិជនចាស់ ហើយអាសយដ្ឋាននៅប្រទេសកម្ពុជា និងវិធីសាស្ត្រទូទាត់ផ្សេងៗដែលសមាគមបានកំណត់ ហើយ វិក្កយបត្រអេឡិចត្រូនិក នឹងត្រូវផ្ញើជូនតាមអ៊ីមែលបន្ទាប់ពីការទូទាត់ត្រូវបានបញ្ជាក់ ទៅអោយអតិថិជន។
៤. អាទូទាត់តាមមធ្យោបាយផ្សេងៗទៀត ទំនាក់ទំនង ៖ ០១៥ ៧៤៥៥៧៧ / wts@suosdei.com
III- គុណភាព សុវត្ថិភាព និងសេវាអតិថិជន
ចម្លើយ៖
ផលិតផលប្រេងសាចា អ៊ិនជី ត្រូវបានផលិតពីគ្រាប់សាចា អ៊ិនជី ដែលបានជ្រើសរើសដោយយកចិត្តទុកដាក់ និងផលិតតាមស្តង់ដារអនាម័យ។ ផលិតផលត្រូវបានត្រួតពិនិត្យគុណភាពគ្រប់ដំណាក់កាល ចាប់ពីវត្ថុធាតុដើម រហូតដល់ការវេចខ្ចប់ ដើម្បីធានាបាននូវគុណភាព សុទ្ធភាព និងរសជាតិដើមរបស់ប្រេង។
ចម្លើយ៖
បាទ/ចាស។ ផលិតផលត្រូវបានផលិតដោយអនុវត្តតាមគោលការណ៍អនាម័យ និងសុវត្ថិភាពចំណីអាហារ។ ការផលិត ការវេចខ្ចប់ និងការរក្សាទុក ត្រូវបានគ្រប់គ្រងយ៉ាងម៉ត់ចត់ ដើម្បីធានាថាផលិតផលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ នៅពេលប្រើប្រាស់តាមការណែនាំ។
ចម្លើយ៖
បាទ/ចាស វត្ថុធាតុដើម សមាគម សួស្តី កម្ពុជាបានធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ត្រឹមត្រូវតាមច្បាប់ នៅខេត្តមណ្ឌលគីរី ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ហើយសហគ្រាសកែច្នៃនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអាចស្វែងរកព័ត៌មាន កាលបរិច្ឆេទផលិត និងព័ត៌មានសំខាន់ៗផ្សេងទៀត
ចម្លើយ៖
សូមរក្សាទុកផលិតផលនៅកន្លែងស្ងួត ត្រជាក់ ជៀសវាងពន្លឺព្រះអាទិត្យដោយផ្ទាល់ និងបិទគម្របឱ្យជិតបន្ទាប់ពីប្រើប្រាស់។ ការរក្សាទុកត្រឹមត្រូវនឹងជួយថែរក្សាគុណភាព ក្លិន និងរសជាតិរបស់ផលិតផលបានយូរជាងមុន។
ចម្លើយ៖
បាទ/ចាស គេហទំព័ររបស់យើងប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ជាមួយធនាគារអេប៊ីអេ ទាំងជាតិ និងអន្តរជាតិ ហើយការពារព័ត៌មានរបស់អតិថិជន និង តម្លៃផលិតផលត្រូវបានបង្ហាញយ៉ាងច្បាស់ មុនពេលបញ្ជាក់ការបញ្ជាទិញ ដោយគ្មានការគិតថ្លៃលាក់បាំង។ បន្ទាប់ពីការទូទាត់ ឬការបញ្ជាទិញត្រូវបានបញ្ជាក់ ក្រុមការងារនឹងរៀបចំដឹកជញ្ជូនក្នុងរយៈពេលសមស្រប ហើយជូនដំណឹងអំពីស្ថានភាពនៃការដឹកជញ្ជូនដល់អតិថិជនរហូតដល់ទទួលបានទំនិញ។
If You Have More Questions
Quisque volutpat mattis eros
