គ្រាប់សាចាអិនឈិ

Price range: $10.00 through $4,000.00

Close
Price Summary
  • $4,000.00
  • $10.00
  • $10.00
In Stock
ចំណុចសំខាន់ៗ
  • គ្រាប់សាចាអ៊ិនជិ សរីរាង្គធម្មជាតិសុទ្ធ១០០% គុណភាពខ្ពស់ ផលិតផលខ្មែរសុទ្ធ១០០% អាចយកទៅលីង មានរស់ជាតិឈ្ងុយឆ្ងាញ់
  • វែយកគ្រាប់()​យកទៅគាបជាប្រេង ហើយប្រេងមាន អូមេហ្គា –3:48 %  អូមេហ្គា-6: 37 % អូមេហ្គា-9: 9% វីតាមី – អេ : 38 % និង​ វីតាមីន -អ៊ី : 12%
  • ឯកសារផ្លូវការ បញ្ជាក់ អំពីប្រេងសាចាអ៊ិនជិ
Clear
ការពិពណ៌នា
គ្រាប់សាចាអ៊ិជិ គុណភាពល្អលេខ១ ដាំនៅខេត្តមណ្ឌលគីរី  

ឯកសារផ្លូវការ បញ្ជាក់ អំពី ប្រេងសាចាអ៊ិនជិ

ឯកសារដកស្រង់ចេញពីគេហទំព័រផ្លូវការ ៖

​ នេះគឺអង្គការ និង ស្ថាប័នដែលបានចងក្រង ជាឯកសារផ្លូវការ មួយចំនួនដែលនូវពីក្រោយការសិក្សាសំខាន់ៗអំពីអត្ថប្រយោជន៍នៃប្រេង សចាអ៊ិនជិ ដកស្រងចេញពីការសាក់ល្បងព្យាបាលដែលបានពិនិត្យ និងការបោះពុម្ពផ្សាយស្រាវជ្រាវ ។​ សាកល្បងព្យាបាលមនុស្យ និងស្ថាប័នគាំទ្រ ៖​ University Sains Malaysia-Health Sciences Department. គម្រោង Perubiodiverso (កិច្ចសហប្រតិបត្តិការស្វិស និងអាល្លឺម៉ង តាមរយៈ GIZ / SECO ) . Burapha University & National Research Council of Thailand (NRCT).   www.nlm.nih.gov គេហទំព័រផ្លូវការបណ្ណាល័យឪសថរបស់រដ្ឋាភិបាលសហរដ្ខអាមេរិ គេហទំព័រផ្លូវការរបស់អង្គការសុខភាពពិភពលោក World Health Organization (WHO) និងអង្គការស្បៀងអាហារកសិកម្មសហប្រជាជាតិ Food and Agriculture Organization of the United Nation (FAOwww.codexalimentarius.org និងគេហទំព័រប្រទេសម៉ាឡេស៊ី www.allecca.com

អត្ថប្រយោជន៍ របស់ប្រេងសាចាអ៊ិនជិ ៖ 

  • ជួយដល់ជីវិតអោយមានសុខភាពល្អ ជួយដល់សរីរាងក្នុងរូបកាយរបស់មនុស្សយើងបានច្រើនមុខណាស់ដូចជា ៖ ជួយដល់ខួរក្បាល អោយមានការចង់ចាំល្អ ចំពោះមនុស្សចាស់ ជួយដល់ក្មងធ្វើអោយឆ្លាតវាងវៃ ជួយដល់សក់ មិនអោយបែកចុង មិនជ្រុះ ហើយមានភាព រលើបរលោង ជួយដល់ភ្នែក អោយមើលច្បាស់  ជួយដល់ ស្បែក អោយមានសុខភាពល្អ មានភាពរលោង មើលទៅដូចជាក្មេងជាងវ័យ ជួយរំលាយខ្លាញ់អាក្រក់ បង្កើនខ្លាញ់ល្អ ជួយដល់ចលនាឈាមរត់បានល្អ ជួយរំលាយខ្លាញរំថ្លើម Emulsion ប្រឆាំងការរលាក់ថ្លើម ធ្វើអោយប្រសើរឡើងភាពប្រែប្រួល នៃអាំងសូលលីនថ្លើម ជួយការរំលាយក្លុយកូស នៃជំងឺទឹកនោមផ្អែមប្រភេទទី២ ជួយអោយមានលំនឹងជាតិស្ករក្នុងឈាម (A1Cជួយបង្កើតគ្រាប់ឈាមក្រហម ជួយកាត់បន្ថយអាស៊ីតអ៊ុយរិច ជួយអោយមាអារម្មល្អ សម្រាន្តលក់ស្រួល បង្កើនមេត្រីភាព ប្តីប្រព្ធ ជួយបំបាត់ជាតិពុលក្នុងឈាម ជួយដល់ប្រព័ន្ធដង្ហើម ដល់អ្នកកើតហើត ជួយដល់មុខងារលំពែងអោយមានដំណើរការល្អ ជួយដល់ក្រលៀនតម្រងនោមអោយបំពេញមុខងារបានត្រឹមត្រូវ ។ល។

ប្រៀបធៀប ប្រេងសាចាអ៊ិនជិ ៖ 

  • ព្រាបធៀបប្រេងសាចាអ៊ិនឈិជាមួយប្រេងនិងខ្លាញ់ចេញពីប្រភពផ្សេងៗ ដកស្រងចេញពីគេហទំព័រ www.allecca.com បានបង្ហាញថា៖ ប្រេងសាចាអ៊ិនឈិវានអូមេហ្គា3: 48% អូមេហ្គា-6: 37% អូមេហ្គា-9: 9% វីតាមីន-អេ : 38% វីតាមីន- អ៊ី : 12% ប្រេងសាចាអ៊ិនឈិវាផ្ទុក Precursor a Linoleic ក្នុងបរិមាណខ្ពស់វាផលិត EPA & DHA OMEGA-3ប្រេងសាចាអ៊ិនឈជិវាមានប្រូតេអ៊ីនផ្សេងៗគ្នាជាច្រើននៅលើរបបអាហារប្រូតេអ៊ីនមានមូលដ្ឋានពីរុក្ខជាតិគឺល្អជាងប្រូតេអ៊ីនចេញសាច់
  • ត្រីសាលម៉ុង ៖ អូមេហ្គា – 3 : 38  ( ត្រីធម្មជាតិ ) តែមួយមុខគត់ ហើយអូមេហ្គាដែលមានក្នុងខ្លាញ់ត្រីវាមានជាប់បារ៉តនាំអោយប៉ពាល់ដល់ខួរក្បាល ។
  • ប្រេងអូលីវ  ៖ អូមេហ្គា-3: 1%អត់មាន អូមេហ្គា – 6 : 9%  អូមេហ្គា -9 : 75% វីតាមីន អេ 0% វីតាមីន អ៊ី 0%
  • ប្រេងវ៉ុលណាត ៖ អូមេហ្គា – 3: 7% អូមេហ្គា – 6 : 61%  អូមេហ្គា – 9 : 32.2%  ចំពោះវីតាមីនអេ និងវីតាមីន អ៊ីតអត់មាននោះទេ 
  • ប្រេងដូង ៖​ អូមេហា 3 : 0%  អូមេហ្គា – 6 : 2%  អូមេហ្គា – 9 : 7%   អត់មានវីតាមីន អេ និង វីតាមីន អ៊ី នោះទេ
  • ប្រេងសណ្តែកដី ៖ អូមេហ្គា – 3 : 0% អូមេហ្គា – 6 : 33%  អូមេហ្គា – 9 :  48% ហើយវីតាមីន អេ និង វីតាមីន វាអត់មាននោះទេ 
  • ប្រេងសណ្តែកសៀង ៖ អូមេហ្គា – 3 : 8%  អូមេហ្គា – 6 : 54%  អូមេហ្គា – 9 : 32%  ហើយវីតាមីន អេ និង វិតាមីន អ៊ី វាមិនមាននោះទេ 
  • ផ្កាឈូករត្ន ៖ អូមេហ្គា – 3 : 1%  អូមេហ្គា​ – 6 : 71%   អូមេហ្គា – 9 : 16%  ហើយវិតាមីន អេ និង វិតាមីនអ៊ី មិនមាននោះទេ 

ទទួលទានប្រេងអូមេហ្គា សាចាអ៊ិនជិ ៖

  • ទទួលទានប្រេងអូមេហ្គាមួយថ្ងៃពីដងក្នុងពេទទួលទានអាហារ ឬភេសជ្ជៈ ក្មេងអាយុ២ឆ្នាំដល់១២ឆ្នាំ ២មល/CCឬមួយស្លាបព្រាកាហ្វេមនុស្សពេញវ័យ៥មល/​5CCឬ មួយស្ថាបព្រាបាយ .
  • ប្រសិទ្ធិភាព សកម្មភាពរបស់ ប្រេងសាចាអ៊ិនជិ បន្ទាប់ពីបានទទួលទាន់ពី – បីថ្ងៃដំបូងទើបវាបញ្ចេញសកម្មភាពប្រសិទ្ធិភាព
  • ផលប៉ៈពាល់ពីការទទួលទានប្រេង ចំពោះមនុស្សខ្លៈ ក្នុងការទទួលទានជាលើកដំបូងធ្វើអោយឈឺពោះ ឬ មានការចង់ក្អួតចង្អោ ប៉ុន្តែបន្ទាប់ពីបានទទួលទានវាពីទៅបីវានិងលែងមានបញ្ហានេះកើតឡើងទៀត ។
  • រក្សាទុកកន្លែង ៖ ត្រជាក់មានសីតុណ្ហភាព ១០ – ២០ អង្សាសេ ទទួលទានរួចហើយត្រូវមូលគ្របដបអោយជិត តូវទុកអោយផុតពីដៃក្មេង
ចនាសម្ព័ន្ធច្បាស់លាស់ អំពីអត្ថប្រយោជន៍ដែលបានបញ្ជាក់ផ្លូវការរបស់ប្រេងសាចាអ៊ិនជិ Sacha Inchi ដោយផ្អែកលើឯកសារសិទិ្ធបោះពុម្ពវិទ្យាសាស្ត្រផ្លូវការ៖

១. ប្រេងសាចាអ៊ិនជិ ជាអាហាររូបត្ថម្ភដ៍ល្អ 

អត្ថប្រយោជន៍សំខាន់ៗនៃប្រេង Sacha Inchi សម្បូរទៅដោយជាតិខ្លាញ់ដែលមានសុខភាពល្អ អូមេហ្គា-3 (ALA): ~45-53 % អូមេហ្គា ៦ ៖ ~៣៤-៣៩ % អូមេហ្គា ៩ ៖ ~ ៦-១០ % (វាមានវីតាមីន អេ និង វីតាមិន អ៊ី ខ្ពស់ )  គាំទ្រដល់សុខភាពបេះដូង មុខងារខួរក្បាល និងដំណើរការប្រឆាំងនឹងការរលាក

២. ស្រាវជ្រាវលើសុខភាពពោះវៀន និងថ្លើមកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម និងកែលម្អសុខភាពប្រព័ន្ធរំលាយអាហារ និងផ្សេងៗ

ក្នុងការស្រាវជ្រាវលើកណ្តុររបស់អ្នកវិទ្យាសាស្ត្រ ៖ ប្រេងសាចាអ៊ិនជិ Sacha Inchi គៀបយកប្រេងមិនប្រើកំដៅ គៀបត្រជាក់ រំលាយខ្លាញ់ក្នុងថ្លើម​ ធ្វើអោយប្រសើរឡើងនូវទម្រង់ lipid ឈាម ជួយកាត់បន្ថយកូលេស្តេរ៉ុលសរុប និង LDL (កូលេស្តេរ៉ុលអាក្រក់)​ បង្កើន HDL (កូលេស្តេរ៉ុលល្អ) គាំទ្រដល់សុខភាពសរសៃឈាមបេះដូង ប្រឆាំងកាកើនទម្ងន់ ទប់ស្កាត់ការកើនស្ករក្នុងឈាម និងកែលម្អសុខភាពមេតាប៉ូលិច (Anti-obesity, Glucose, and Metabolic Regulation). គាំទ្រការគ្រប់គ្រងជាតិស្ករក្នុងឈាម កាត់បន្ថយការកើនឡើងជាតិស្ករក្រោយអាហារ បង្កើនការបញ្ចេញមតិ SIRT-1 ដែលធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីន

៣. អត្ថប្រយោជន៍ជួយដល់ស្បែក និង មានសុវត្ថិភាព

ការស្រាវជ្រាវផ្នែកស្បែកបង្ហាញ ៖ ប្រេង Sacha Inchi ជួយបន្ថែមជាតិទឹកដល់ស្បែកយ៉ាងមានប្រសិទ្ធភាព ស្បែកងាយនិងប្រតិកម្ម​ និងវត្ថផ្សេងៗ បានដូចប្រេងអូលីវ សាច់ ឬ មិនមានការកើនឡើងនៃសារធាតុឆ្លង (TNF‑α, IL‑1α) ការពិនិត្យរាយការណ៍សរុបសក្តានុពលសាចាអ៊ិនជិ Sacha Inchi បង្ហាញថា ៖ អាចប្រើជាប្រភេទលាបលើស្បែក (emollient) មានប្រយោជន៍យ៉ាងពិសេស ល្អសម្រាប់ករណីស្បែករងការរលាក ឬស្ដើង (ដូចជាអ្នកកុមារមាន dermatitis) សកម្មភាពប្រឆាំងមេរោគ៖ បើទោះបីជាមិនសម្លាប់មេរោគផ្ទាល់ក៏ដោយ ប្រេងនេះអាច បន្ថយការមាស់ ទៅលើកោសិកាស្បែក

តារាងសង្ខេប

ផ្នែកអត្ថប្រយោជន៍ ប្រភេទភស្តុតាង លទ្ធផលសំខាន់ៗ
កូឡេស្ទេរូល សាកល្បងលើមនុស្ស ↓ Total & LDL, ↑ HDL; ប្រើបានយូរដោយសុវត្ថិភាព
ស្ករឈាម និងមេតាបូលិច សាកល្បង + crossover ↓ Post-meal glucose, ↑ SIRT‑1; លទ្ធផលផ្សេងៗ
លាបលើស្បែក សាកល្បងស្បែក លាបលើស្បែក មិនឲ្យរមាស់
ថ្លើម និងពោះ សត្វ ↓ ជាតិខ្លាញ់រំថ្លើម, ជួសជុលម៉ាយក្រូប៊ីយ៉ូម
អាស៊ីត និងខ្លាញ់ សត្វ ↓ inflammation, ↓ adipocytes, ↑ liver markers
ស្បែក និងមេរោគ ពិនិត្យទូទៅ ជួយ dermatitis, បន្ថយមេរោគ, លាបលើស្បែក
សំណុំអាហារ រាយការណ៍វិភាគ អូមេហ្គា ៣/៦/៩ ខ្ពស់, tocopherols (វីតាមីន A-E)

ការសាកល្បងលើមនុស្ស បង្ហាញថាប្រេង Sacha Inchi មានសុវត្ថិភាព និងមានអត្ថប្រយោជន៍ច្រើនណាស់

ប្រវត្តិសង្ខេប និង ច្រវាក់ផលិតកម្ម

ប្រវត្តិសង្ខេបរបស់សាចាអ៊ិនជិ
  • សាចាអ៊ិនជិ វាជារុក្ខជាតិវល្លិ ហើយវារនូវអម្បូរ PLUKENITIA ត្រកូល EUPHORHIACEAC ត្រកូល LINNEO NOLUBILIS មានប្រភពចេញពីតំបន់ព្រៃអាម៉ាហ្សូន នៃប្រទេសពេរូ ជាង៣០០០ឆ្នាំមុនគេបានរកឃើញ ។ វាជារុក្ខជាតិដុះនៅតំបន់អាស៊ីត្រូពិចក្តៅហើយសើម 10-36Co PH5-PH7 វាដុះកម្ពស់100m-200m ធៀបនិងនីវ៉ូសមុទ្រ វាអាចបោះទងរហូតដល់៥០ម៉ែត្រ ហើយវាមានអាយុកាលរហូតដល់៥០ឆ្នាំ ។
  • សាចាអ៊ិនជិ បានមកដល់ហើយផុសផលនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥តាមរយៈសមាគម សួស្តី កម្ពុជា ហើយសមាគម បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយប្រជាកសិករកម្ពុជា
  • គុណភាពល្អ សាចាអ៊ិនជិ ដាំដុះនៅខេត្តមណ្ឌលគីរី ៖ ចំណាយដើមទុនតិច ទទួលបានបរិមាណច្រើន ហានីភ័យតិច គុណភាពគ្រាប់ល្អ គៀបជាប្រេងមានគុណភាពល្អ
ច្រវាក់ផលិតកម្ម សាចាអ៊ិនជិ
  • សមាគម សួស្តី កម្ពុជា បានធ្វើផលិតកម្មតាមកិច្ចសន្យា ជាមួយប្រជាកសិករ នៅខេត្តមណ្ឌលគីរី ចាប់ពីឆ្នាំ២០១៥ ហេតុដែលជ្រើសរើសយកខេត្តនោះ ពីព្រោះគុណភាព កសិផល សាចាអ៊ិនជិ ល្អលេខ១ ហើយ ប្រជាកសិករ ចំណាយដើមទុនតិច ទទួលបានផលច្រើន ងាយស្រូលថែទាំ ហានិភ័យតិច
  • ការដាំដុះ តាមបែបសរីរាង្គធម្មជាតិ ដោយមិនប្រើជីថ្នាំគីមីអ្វីទាំងអស់ រក្ខជាតិដំណាំវារស់តាមធម្មជាតិ១០០%
  • ការប្រមូលផលបេះផ្លែទំល្អ ហើយរើសយកតែផ្លែណាមានគុណភាពល្អប៉ុណ្ណោះ
  • ផលិតផលដែលសំខាន់ជាងគេ ដែលសមានបានកំុពុងធ្វើ នោះគឺគៀបប្រង នៅក្នុង ( សហគ្រាស់-សិប្បកម្ម សួស្តី )អាសយដ្ឋាន ភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
  • ដំណើរការគៀបជាប្រេង នោះគឺយកផ្លែ មកហាលថ្ងៃប្រហែល១ម៉ោង ទៅពីរម៉ោង ហើយយកទៅដាក់ក្នុងម៉ាសុីនវ៉ៃយកគ្រាប់ស លាងនិងទឹកស្អាត់ ហើយបន្ទាប់មកយកគ្រាប់នោះទៅសម្ងួតសម្លាប់មេរោ ហើយត្រៀមទុកសម្រាប់ជាប្រេង ។
  • សម្អាត់ម៉ាស៊ីនគៀបប្រេង សម្ភារៈប្រើប្រាស់ និងកន្លែងគៀបប្រេងត្រូវបានសម្លាប់មេរោគ ហើយបន្ទាប់មករៀបចំដំណើរការគៀបប្រេង ។ ចំពោះការគៀបមិនប្រើម៉ាស៊ីនកំដៅក្នុងការគៀបនោះទេ ដើម្បិរក្សាគុណភាពប្រេង
  • ប្រេងត្រូវបានយកទៅចម្រោះអោយស្អាត់ សម្លាប់មេរោគ រួចហើយត្រូវច្រកក្នុងដបថ្មកែវ ហើយត្រូវបានរក្សាទុកនៅកន្លែមានសីតុណ្ហភាពត្រជាក់ ពី១៦ ទៅ ២៥ អង្សាសេ
  • ការដឹកជញ្ជូនទៅអោយអតិថិជន ក៍បានរក្សាមិនអោយត្រូវកម្តៅថ្ងៃ
  • អតិថិជនខ្លះបានទិញយកទៅទទួលទាន ខ្លះទៀតទិញយកទៅលក់បន្ត ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ ៕
ព័ត៌មានបន្ថែម
បរិមាណ

1 គក, 100 គក, 1000 គក

Scroll To Top
Close
Close
Close

ទំនិញរបស់ខ្ញុំ

រទេះ​លក់​ទំនិញ​ទទេ!

បន្តការទិញទំនិញ

Sidebar