ព័ត៍មានអំពីការទិញ

សួស្តី គ្រប់ SUOSDEI GROUPS យកចិត្តទុកដាក់ និងអនុវត្ត៖ ក្រមសីលធម៌ធុរកិច្ច និងសហការទទួលខុសត្រូវសង្គម

ការដឹកជញ្ជូន

ទាក់ទងអ្នកផ្គត់ផ្គងដើម្បីចរចាព័ត៍មានលម្អិតអំពីការដឹជញ្ជូន រីករាយជាមួយការធានាលើការដឹកជញ្ជូនទាន់ពេលវេលា
email: we@suosdei.com / +855 (0)12457755

បញ្ជាទិញខ្នាតតូច

លោកអ្នកអាចបញ្ជាទិញខ្នាតតូច ដូចជា ៖ ប្រេងសណ្តែកផ្កាយ និងទឹកឃ្មុំ ២៥០មល ឬ ផ្លែ គ្រាប់ ម្សៅសណ្តែកផ្កាយ និងកសិផលផ្សេងៗចំនួន ១គីឡូក្រាម ដើម្បីពិនិត្យមើលគុណភាព ប៉ុន្តែការបញ្ជាទិញខ្នាតតូចវាមានតម្លៃផ្លៃបន្តិច សួស្តី គ្រប់ សូមបញ្ជាក់ថា ៖ ការបញ្ជាទិញខ្នាត់តូច និងការបញ្ជាទិញច្រើនតម្លៃរបស់វាខុសគ្នា ប៉ុន្តែចំពោះគុណភាពរបស់វាដូចគ្នា១០០% បើសិនគុណភាពមិនដូចគ្នាក្នុងការអះអាងនេះ សួស្តី គ្រប់ សូមសន្យាថា ! នឹងសងប្រាក់វិញគ្រប់ចំនួន១០០% (សួស្តី គ្រប់ មានគតិពេចន៍ គឺ លក់ផលិតផលដែលលោកអ្នកជឿទុកចិត្ត ជីវិតកាន់តែប្រសើរ)

ការទូទាត់

រីករាយជាមួយការទូទាត់ដែលមានសុវតិ្ថភាព ជាមួយធនាគារ ABA BANK, សួស្តី គ្រប់ បានចុះកិច្ចព្រមព្រៀងជាមួយធនាគារ ABA BANK ក្នុងការទូទាត់ថ្លៃទំនិញនៅលើគេហទំព័រនេះ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣

គោលនយោបាយសងប្រាក់វិញ

  • ក្នុងករណីសួស្តី គ្រប់បញ្ជូនទំនិញទៅឲ្យអតិថិជនមិនទាន់ពេលវេលាដែលបានព្រមព្រៀង ហើយលើសរហូតដល់ប្រាំថ្ងៃ ក្នុងករណីនៃអតិថិជនអាចទាមទារឲ្យសួស្តី គ្រប់សងប្រាក់វិញ100%
  • ក្នុងករណីអតិថិជនបានបង់ប្រាក់រួចហើយ តែខាងសួស្តី គ្រប់អស់ផលិតផលពីក្នុងស្ទុក សួស្តី គ្រប់នឹងសងប្រាក់វិញ១០០% ដើម្បីកុំឲ្យមានករណីនេះកើតឡើង សូមអស់លោកអ្នកមេត្តាទាក់ទងមកសួស្តី គ្រប់ជាមុនសិន តាមរយៈ email: we@suosdei.com / 012457755
  • ក្នុងករណីសួស្តីគ្រប់បញូនទំនិញខុសពីអតិថិជនបានបញ្ជារទិញ សួស្តី គ្រប់ នឹងបញ្ជូនទំនិញសាជាថ្មីទៅអតិថិជនឲ្យបានត្រឹមត្រូវដែលអតិថិជនបានបញ្ជារទិញ ប៉ុន្តែអតិថិជនដូរចិត្តមិនទទួលទំនិញនោះទេ សួស្តី គ្រប់ សូមឲ្យអតិថិជនបញ្ជូនទំនិញនោះមកសួស្តីវិញ សួស្តី គ្រប់ចេញថ្លៃដឹកជញ្ជូន១០០% ពេលណាឥវ៉ាន់មកដល់ទីស្នាក់ការរបស់សួស្តី គ្រប់ហើយ បុគ្គលិករបស់សួស្តី គ្រប់បានពិនិត្យឃើញថាមិនមានការបែកបាក់ខូចនោះទេ សួស្តី គ្រប់ នឹងផ្ទេរប្រាក់គ្រប់ចំនួន១០០% ប៉ុន្តែបើមានការបែកបាក់​ខូច សួស្តី​ គ្រប់​ ធ្វេីការទូទាត់ក្នុងការខូចនោះតាមការជាក់ស្តែង!
  • ពេលវេលាសួស្តី​ គ្រប់ផ្ទេរប្រាក់ទៅអតិថិជនភ្លាមៗ​ ប៉ុន្តែជាក់ស្តែងពេវេលា​ នូវលេីធនាគារ​ ដៃគូបានចុះកិច្ចព្រមព្រៀងក្នុងការទូទាត់នៅលេីគេហទំព័រនេះ​www.suosdei.com គឺABA BANK
Scroll To Top
Close
Close
Close

My Cart

Shopping cart is empty!

Continue Shopping

This site is registered on wpml.org as a development site.