កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព

ការបដិសេធ ភាពសុក្រឹតរបស់អត្ថបទ

អ្នកបានសង្កេត ត្រួតពិនិត្យនូវរាល់អត្ថបទ ព័ត៌មានទាំងអស់ដែលយើងខ្ញុំបានចុះផ្សាយនៅក្នុងវេបសាយនេះ www.suosdei.com សួស្តី-គ្រប់ មិនធានាបាននូវភាពសុក្រឹត ឥតខ្ចោះ និងទាន់សម័យរបស់អត្ថបទទាំងអស់នោះឡើយ ហើយក៏មិនទទួលខុសត្រូវចំពោះអ្នកណា ដែលបានយកអត្ថបទពីក្នុងគេហទំព័រនេះ ទៅផ្សព្វផ្សាយបន្តនោះដែរ

អនុសាសន៍

អត្ថបទទាំងអស់ដែលមាននៅលើគេហទំព័រនេះ www.suosdei.com មិនមែនសម្រាប់ប្រើ សម្រាប់ប្រឹក្សាយោបល់ទៅនណាម្នាក់នោះដែរ សួស្តី-គ្រប់ ប្រើផ្លូវការតែក្នុងលើគេហទំព័រនេះតែប៉ុណ្ណោះ

រក្សាសិទ្ធិ

រាល់អត្ថបទព័ត៌មាន ដែលបានបានរៀបចំនៅក្នុងគេហទំព័រនេះ www.suosdei.com ត្រូវបានរក្សាសិទ្ធិគ្រប់យ៉ាង រាល់ការចម្លងយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ ត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីសួស្តី-គ្រប់ ជាមុនសិន ។

ការប្រើប្រាស់ និងការកំណត់ឯកជនភាពនៃព័ត៌មាន ឬ ទិន្នន័យបុគ្គល

សេចក្តីជូនដំណឹងអំពីសិទ្ធិឯកជន ឬ ឯកជនភាពនេះ បង្ហាញពីមូលដ្ឋាន សួស្តី-គ្រប់ អាចប្រមូល, ប្រើប្រាស់, បង្ហាញ ឬ ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន ដោយអនុលោមទៅតាមគោលការណ៍ការពារទិន្នន័យផ្ទៃក្នុងរបស់សួស្តី-គ្រប់ ។ សេចក្តីជូនដំណឹងនេះ អនុវត្តចំពោះទិន្នន័យផ្ទាល់ខ្លួន ដែលសួស្តី-គ្រប់ ប្រមូលពីអ្នកនៅពេលអ្នកប្រើគេហទំព័ររបស់ www.suosdei.com

និយមន័យរបស់ទិន្នន័យផ្ទាល់ខ្លួន

ទិន្នន័យផ្ទាល់ខ្លួន ឬ ព័ត៌មានផ្ទាល់ខ្លួន ជាប្រភេទទិន្នន័យ ទោះបីជាពិត ឬមិនពិតអំពីអតិថិជន ឬ បុគ្គលដែលអាចត្រូវបានកំណត់អត្តសញ្ញាណផ្សេងទៀតដែលយើងមាន ឬទំនងអាចប្រើប្រាស់បាន។

ព័ត៌មានដែលយើងអាចប្រមូល

  • យើងខ្ញុំអាចប្រមូលព័ត៌មានបានលុះត្រាតែអ្នកផ្តល់ព័ត៌មានដល់សួស្តី-គ្រប់ ដោយចុះឈ្មោះ / បំពេញទម្រង់ពាក្យសុំបញ្ជាទិញ ឬ ទម្រង់ផ្សេងទៀតនៅលើគេហទំព័ររបស់សួស្តី-គ្រប់ ព័ត៌មានទាំងនោះ អាចជា ឈ្មោះ, ភេទ, អាស័យដ្ឋាន មធ្យោបាយនៃការទូទាត់ថ្លៃទំនិញ លេខទូរស័ព្ទ អ៊ីម៉ែល ។
  • យើងប្រើ “cookies” ដែលជាឯកសារទិន្នន័យតូចៗដែលត្រូវបានបញ្ជូនទៅ browser របស់អ្នកដើម្បីរក្សាទុក និងតាមដានរាល់ព័ត៌មានអំពីអ្នកនៅពេលអ្នកចូលប្រើគេហទំព័ររបស់សួស្តី-គ្រប់ ។
  • Cookie ត្រូវបានប្រើដើម្បីកែលម្អផលិតផល និងសេវាកម្មរបស់ សួស្តី-គ្រប់ និងផ្តល់ជូននូវសេវាកម្មដែលមាននៅលើគេហទំព័ររបស់ សួស្តី-គ្រប់ ។

គោលបំណងនៃការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន

សួស្តី-គ្រប់ អាចប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងណាមួយ ដូចខាងក្រោមនេះ ៖

  • ផ្តល់ជូនអ្នកនូវព័ត៌មាន ផលិតផល ឬ សេវាកម្មដែលអ្នកបានស្នើសុំទិញផលិតផល
  • ឆ្លើយតបទៅនឹងសំនួរ និងមតិរបស់អ្នកក្នុងករណីដែលអ្នកបានសួរ ឬ ស្នើសុំជាទម្រង់វាយតម្លៃតាម រយៈគេហទំព័ររបស់សួស្តី-គ្រប់
  • ដើម្បីគាំទ្រដល់កាតព្វកិច្ចអនុលោមតាមច្បាប់ ឬ បទបញ្ជាដែលអាចអនុវត្តបាន ឬ ជួយក្នុងការអនុវត្តច្បាប់ និងការស៊ើបអង្កេតដែលធ្វើឡើងដោយរដ្ឋាភិបាល ឬ អាជ្ញាធរ សួស្តី-គ្រប់ អាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
  • នៅពេលដែលការបង្ហាញព័ត៌មានបែបនេះ សម្រាប់ការអនុវត្តកាតព្វកិច្ចនានាក្នុងកំឡុងពេលណាមួយឬទាក់ទងនឹងការផ្តល់ផលិតផល និងសេវាកម្មរបស់សួស្តី-គ្រប់ ដែលបានស្នើសុំដោយអ្នក
  • ចំពោះបុគ្គល, ភ្នាក់ងារ និងអង្គភាព ភាគីទីបី ដែលផ្តល់ និងផ្គត់ផ្គង់សេវាកម្ម យើងនឹងអនុវត្តទៅតាម តួនាទីផ្សេងៗណាមួយទាក់ទងនឹងគោលបំណងដូចដែលបានលើកឡើង។

សិទ្ធិរបស់អ្នក

សិទ្ធិដែលអ្នកមានទាក់ទងនឹងព័ត៌មានដែលយើងបានរក្សាទុក រួមមាន៖

  • សិទ្ធិក្នុងការស្នើសុំឱ្យសួស្តី-គ្រប់ ធ្វើបច្ចុប្បន្នភាពព័ត៌មាន ប្រសិនបើវាមិនត្រឹមត្រូវ ឬមិនពេញលេញ
  • ក្នុងកាលៈទេសៈខ្លះសិទ្ធិទាមទារឱ្យយើងលុបចោលព័ត៌មានរបស់អ្នក សួស្តី-គ្រប់ នៅតែអាចបន្តរក្សាព័ត៌មានរបស់អ្នកប្រសិនបើយើងមានសិទ្ធិទទួល ឬ តម្រូវឱ្យរក្សាទុកវា។

ការការពារទិន្នន័យផ្ទាល់ខ្លួន

ដើម្បីការពារ និងរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីការចូល, ការប្រមូល, ការប្រើប្រាស់, ការបង្ហាញ, ការថតចម្លង, ការកែប្រែ, ការដកចេញ ឬក៏ហានិភ័យផ្សេងៗ ដោយគ្មានការអនុញ្ញាត សួស្តី-គ្រប់ អនុវត្តនូវដំណោះស្រាយក្នុងការការពារសុវត្ថិភាព និងវិធានការត្រួតពិនិត្យដ៏ប្រសើរបំផុតដោយរួមបញ្ចូលទាំងបច្ចេកវិទ្យា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និងស្របទៅតាមស្តង់ដារសុវត្ថិភាព ដើម្បីរក្សាទុកព័ត៌មានរបស់លោកអ្នកជាមួយនឹងវិធីសាស្ត្រប្រកបដោយសុវត្ថិភាព។ សួស្តី-គ្រប់ ក៏តម្រូវឱ្យ និយោជិករបស់សួស្តី-គ្រប់ និងភាគីទីបីដែលមានសិទ្ធិទទួលបានព័ត៌មានរបស់លោកអ្នក ឬអនុវត្តការងារណាមួយក្នុងនាមសួស្តី-គ្រប់ដោយគោរពទៅតាមស្តង់ដារអនុលោមសមស្របដើម្បីការពារព័ត៌មានរបស់លោកអ្នកណាមួយ ដោយអនុវត្តយន្តការការពារសន្តិសុខសមស្របសម្រាប់ទិន្នន័យដែលកំពុងដំណើរការបញ្ជូន និងរក្សាទុក។

ទំនាក់ទំនង អត្ថបទព័ត៌មាន ឬ ផលិតផល

ប្រសិនបើលោកអ្នកមានចម្ងល់ ឬ ត្រូវការព័ត៌មានបន្ថែម អំពីអ្វីដែលសួស្តី-គ្រប់បានលើកឡើងនៅក្នុង សេចក្តីជូនដំណឹងអំពីសិទ្ធិឯកជននេះ ឬ ផ្សេងៗសូមធ្វើការទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ឬ មកមន្រ្តីការពារទិន្នន័យរបស់សួស្តី-គ្រប់សូមទំនាក់ទំនងតាមរយៈE-mail:we@suosdei.com ឬ ទូរស័ព្ទលេខៈ ៨៥៥ (0) 12 457 755 / 066 755 577សួស្តី-គ្រប់អាចកែប្រែសេចក្តីជូនដំណឹងនេះដោយគ្មានការជូនដំណឹងទុកជាមុន

Scroll To Top
Close
Close
Close

My Cart

Shopping cart is empty!

Continue Shopping

This site is registered on wpml.org as a development site.