អំពី សួស្តី-គ្រប់

អំពី សួស្តី-គ្រប់

សមាគម សួស្តី កម្ពុជា បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ លេខៈ ២២៣ សជណ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៨ គោលបំណងលើកស្ទួយជីវភាពរស់នៅឲ្យបានប្រសើរឡើង តាមរយៈសកម្មភាពអាជីវកម្មស្របច្បាប់៖

  • សមាគមបានកំពុងធ្វើប្រតិបត្តិការ អំពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ចំពោះសណ្តែកផ្កាយ មានការចុះបញ្ជីទទួលស្គាល់ពីឃុំ មន្ទីរកសិកម្ម និងនាយកដ្ឋានកសិឧស្សាកម្ម
  • សមាគមមាន សហគ្រាស សិប្បកម្មផលិតប្រេងសណ្តែកផ្កាយបានចុះបញ្ជីនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខេត្តកំពង់ធំ និង ចបផ 29001/24 ជាមួយក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយបានចុះបញ្ជី Barcode ជាមួយ GS1 Cambodia លេខកូដផលិតផល 884710672 សម្រាប់បិទលើគ្រប់ផលិតផលរបស់ខ្លួន ។
  • ការកែច្នៃកសិអាហារ ការផលិតទៅតាមលក្ខណៈស្តង់ដារ បច្ចេកទេស អនាម័យ ហើយអត្ថប្រយោជន៍ ពីការទទួលទានប្រេងសណ្តែកផ្កាយជួយជីវិតឲ្យមានសុខភាពល្អពីសាមុីខ្លួនបានទទួលទាន ហើយត្រូវបានទទួលស្គាល់ជា សកល ពីស្ថាប័នជំនាញ
  • សមាគម សួស្តី កម្ពុជា បានទទួលវិញ្ញាបនបត្រ (ស៥) ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗទៀត ។
  • ផលិតផលត្រូវបានលក់ នៅលើគេហទំព័រ E-commerce website www.suosdei.com ជាគេហទំព័ររបស់សមាគមផ្ទាល់ មានការទូទាត់នៅលើគេហទំព័រ ដោយបានចុះកិច្ចព្រមព្រៀងជាមួយធនាគារ ABA BANK ។
  • សមាគម សួស្តី កម្ពុជា ជាសមាជិក សភាពាណិជ្ជកម្មកម្ពុជា ពេញសិទ្ធ ហើយសមាគម មានគោលនយោបាយ ចំពោះអាជីវកម្ម ប្រកាន់ខ្ជាប់នូវក្រមសីលមធ៍ធុរកិច្ច និងទំនួលខុសត្រូវសង្គម ហើយមានទស្សនៈវិស័យ បេសកកម្ម គតិពេចន៍ និងអាសយដ្ឋានទំនាក់ទំនងមានដូចខាងក្រោមនេះ ៖

ទស្សនៈ

សមាគមជាស្ថាប័នធ្វើសកម្មភាពស្របច្បាប់ ដើម្បីលើកស្ទួយជីវភាពរស់នូវឲ្យបានប្រសើរឡើង តាមរយៈផ្តល់សេវាកម្មអបរំចំណេះដឹង ជំនាញ និងផលិតផលដ៍ល្អ ជូនដល់សាធារណៈជនគ្រប់មជ្ឃដ្ឋាន ក្នុងសកលលោក ។

បេសកកម្ម

សមាគម ធ្វើសកម្មភាពស្របលក្ខន្តិកៈបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិ ផ្តល់ជូនផលិតផល និងសេវាកម្មដ៍ល្អ ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឲ្យប្រសើរឡើងដោយអនុវត្តឲ្យបាននូវនិរន្តភាព និងបង្កើនអត្ថប្រយជន៍ ជូនដល់គ្រប់ភាគីពាក់ព័ន្ធ យើងប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍ សីលធម៍ វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ហើយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តភាព ។

គតិពេចន៍

សមាគម សួស្តី កម្ពុជា មានគំនិតនវានុវត្តន៍ សង្គមរីកចម្រើន ជីវិតកាន់តែប្រសើរ

និមិត្តសញ្ញា របស់ សួស្តី-គ្រប់ SUOSDEI-GROUPS

  • សួស្តី (ន) (វេចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ២០០៨) មានន័យថា៖ សុវត្ថិ, សោត្ថិ សេចក្តីសុខស្រួល; ការប្រព្រឹត្តទៅស្រួល;សេចក្តីចម្រើនដោយសុខ; សេចក្តីសុខចម្រើន, គ្រោះល្អ; ដំណើរមានជោគ: មានសួស្តី, ទៅមកដោយសួស្តី។ ពាក្យឲ្យពរគ្នាបានរាល់ពេល (ប្រើបានតាមសម័យនិយម): សួស្តី ! សូមឲ្យមានសួស្តី ! ។ សួស្តីភ័ទ្រ សេចក្តីចម្រើនដោយសួស្តី ។ សួស្តីភាព ដូចគ្នា នឹងសុវត្តិភាព ។ សុខសួស្តី សុខ និងសួស្តី ។ ស្រីសួស្តី សិរី និងសួស្តី ។ រាត្រីសួស្តី ! សាយ័ណ្ហសួស្តី ! អរុណសួស្តី !
  • សួស្តី គ្រប់គ្នា (សូមឲ្យមានសេចក្តីសុខចម្រើនគ្រប់គ្នា)
  • I ពណ៍ មាស ៖ គុណតម្លៃមិនប្រែប្រួល គ្រប់ពេលវេលា
  • ជ្រុងផ្កាយទាំង៥ ៖ គំនិត ច្នៃប្រឌិត ព័ត៍មាន សំខាន់ វិនិយោគ
  • សួស្តី-គ្រប់ ពណ៍ស ៖ អភិសមាចារ តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព
  • យុទ្ធសាស្រ្ត ៖ សុវត្តិភាព យល់ដឹង ជម្រើស ដំណោះស្រាយ សម្រេចចិត្ត សេដ្ឋកិច្ច ច្នៃប្រឌិត
  • ផ្កាយ ៖ ពន្លឺរៈឆ្ងាយពីភពផែនដី មនុស្សមើលឃើញពន្លឺក្នុងពេលរាត្រី ពេលជនប្រុសស្រីត្រូវពេលនិន្ទ្រា ពន្លឺគឺជាចំណេះវិជ្ជា មនុស្សអ្នកចេះបំពេញការងារ នឹងបា្រកដ់ជាបានជោគជ័យ ពន្លឺគឺជាប្រាជ្ញា ធ្វើគ្រប់កិច្ចការបានត្រឹមត្រូវ ពន្លឺគឺជាផែនការយុទ្ធសាស្រ្ត អនុវត្តបានល្អល្អៈនាំទៅរកភាពជោគជ័យ មេឃកាន់តែងងឹត ផ្កាយកាន់តែមានពន្លឺ អ្វីៗដែលមុនធ្វើ ត្រូវសិក្សាមើលអំពីបញ្ហា
  • ផ្កាយ ពណ៍បៃតង សូមជំរាបលោកអ្នកផង វាដុះលើភពផែនដី វាមានប្រយោជន៍ គ្រប់ជនប្រុសស្រី សុខភាពប្រពៃជីវិតប្រសើរ វាមានអូមេហ្គា វីតាមីនអេអ៊ី គ្រប់ជនជីវីត្រូវការចាំបាច់
  • ផ្កាយ ពណ៍បៃតង ៖ ជីវិតរស់នូវគ្រប់ទីកន្លែង គ្មានទីបញ្ចប់នៅលើផែនដី ហើយរស់នូវជាមួយគ្រប់ស្ថានភាពអាកាសធាតុ និងគ្រប់ទីកន្លែងនៅលើលោកយើងនេះ ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក (ពណ៍បៃតង ជីវិតអាជីករ )
  • ពណ៍ ខៀវទឹកបិក ៖ ខ្វះការចេះដឹង មិនទេសំរាប់មនុស្ស (សុភាសិត ១៩:២) អភិវឌ្ឍន៍ចំណេះដឹង និងជំនាញឯកទេស
Scroll To Top
Close
Close
Close

My Cart

Shopping cart is empty!

Continue Shopping

This site is registered on wpml.org as a development site.