I- អំពី គេហទំព័រ
គេហទំព័រនេះ លក់ផលិតផលមានប្រភពច្បាស់លាស់ ដូចជាផលិតផល (សាចាអ៊ិនឈិ ) សមាគម សួស្តី កម្ពុជា បានធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយប្រជាកសិករកម្ពុជា ធ្វើកសិកម្ម អនុវត្តគោលការណ៍ កសិកម្មល្អ និង បទដ្ឋានសរីរាង្គ ហើយកែច្នៃកសិផលនៅប្រទេសកម្ពុជា នៅសហគ្រាស់ សិប្បកម្ម ឈ្មោះថា សួស្តីកែច្នៃកសិផល ហើយសហគ្រាស សិប្បកម្ម អនុវត្តគោលការណ៍ ស៥ / GHP / HACCP / ISO 22000 / SAFETY FOOD .
គេហទំព័រនេះ បានទទួលថវិកាក្នុងការបង្កើត ពីកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP ) រាជរដ្ឋាភិបាលកម្ពុជា ហើយថវិកាធ្វើបច្ចុប្បន្នភាព ថែទាំ និងផ្សេងៗគឺថវិកា គ្រួសាររបស់លោកសុង សេង
គេហទំព័រនេះគ្មាន សុពលភាព អាយុកាល្យត្រូវបញ្ចប់នោះទេ នេះបើយោងតាមទស្សនរបស់លោកសុងសេង និងការប្តេជ្ញាចិត្តរបស់គាត់ នៅថ្ងៃណាមួយលោក នឹងលាចាកលោកនេះទៅ ប៉ុន្តែគេហទំព័រនេះវាមិនទៅជាមួយគាត់ទេ វានៅបម្រើអតិថិជន ទូទាំងពិភពលោក់ ។
II- អំពី ផលិតផលលក់នៅលើគេហទំព័រ
ប្រេងរបស់សាចាអ៊ិនជិគាបត្រជាក់មិនប្រើកំដៅ វាមាន ៖ Omega-3: 48 % Omega-6:35 % Omega-9: 9% Vitamin-A: 38 % Vitamin-E: 12 % ហើយប្រេងរបស់វាជាអាហារបំប៉នដ៍អស្ចារ្យ ។
អត្ថប្រយោជន៍វិទ្យាសាស្ត្រនៃប្រេងសាចា អ៊ិនឈី (ប្រេងសាចាអ៊ិនជិ) – រៀបតាមសារធាតុចិញ្ចឹម
សារធាតុចិញ្ចឹម | តើវាជាអ្វី / តួនាទី | ប្រេងសាចាអ៊ិនជិ មានភស្តុតាងផ្នែកវិទ្យាសាស្រ្តប្រាប់អំពីអត្ថប្រយោជន៍ | អត្ថប្រយោជន៍សំខាន់ៗ |
អូមេហ្គារ‑3 (Omega‑3, ALA) | ជាសារធាតុជាតិខ្លាញ់ polyunsaturated ដែលមានសារៈសំខាន់ ដោយរាង្គកាយមនុស្សមិនអាចផលិតបានគ្រប់គ្រាន់ដោយខ្លួនឯង។ វាជួយគាំទ្រដល់សុខភាពបេះដូង សុខភាពខួរក្បាល និងការកាត់បន្ថយប្រតិកម្មរលាកក្នុងរាង្គកាយ។ | ប្រេង សាចាអ៊ិនជិ មានអូមេហ្គារ‑3 ច្រើន (ប្រហែល ៤៤‑៥៥%) នៅក្នុងប្រេងគាបត្រជាក់ (cold-pressed) | ជួយបន្ថយកូឡេស្តេរ៉ុលមិនល្អ (LDL) និងបង្កើនកូឡេស្តេរ៉ុលល្អ (HDL)។
កាត់បន្ថយការរលាកនៅក្នុងសរសៃ ដែលអាចជួយបានសម្រាប់ស្ថានភាពជំងឺដូចជា ជំងឺខ្លាញ់រំថ្លើមមាន និងសម្ព័ន្ធរោគសមាសភាព (Metabolic Syndrome) គាំទ្រដល់មុខងារខួរក្បាល ស្ថេរភាពអារម្មណ៍ និងអាចជួយលើសមត្ថភាពគិតពិចារណា។ |
អូមេហ្គារ‑6 (Omega‑6) | អូមេហ្គា-6 គឺជាខ្លាញ់ដែលសំខាន់ និងចាំបាច់មួយទៀត ក្នុងការបង្កើតរចនាសម្ព័ន្ធកោសិកា សុខភាពស្បែក និងការលូតលាស់។ ទោះយ៉ាងណា បើមានសមាមាត្រមិនសមស្រប—ជាពិសេសបើអូមេហ្គា-6 ច្រើនជាងអូមេហ្គា-3—អាចបង្កើនហានិភ័យនៃការរលាកបាន។ | សាចាអ៊ិនជិ មានសមាមាត្រល្អនៃអូមេហ្គា ៦ (ប្រហែល ៣០ ដល់ ៤០ភាគរយ) ជាមួយអូមេហ្គា ៣។ អនុភាពសមាមាត្រ អូមេហ្គា ៦ ទៅអូមេហ្គា ៣ (ω6 : ω3) គឺជិតប្រហាក់ប្រហែល ១:១ ស្របតាមការសិក្សាខ្លះៗ ដែលជាសមាមាត្រដែលគេរាប់ថាល្អសម្រាប់សុខភាព។ | គាំទ្រដល់សុខភាពស្បែក និងភាពរឹងមាំនៃជញ្ជាំងកោសិកា។
នៅពេលមានសមល្មមជាមួយអូមេហ្គា ៣ អាចជួយកាត់បន្ថយប្រតិកម្មអុកស៊ីតកម្ម និងការរលាកក្នុងរាង្គកាយ។ ជួយដល់សញ្ញាជីវគីមី (biochemical signals) ក្នុងប្រតិកម្មប្រឆាំងជំងឺ និងដំណើរការលូតលាស់។ |
អូមេហ្គារ‑9
(Omega‑9) |
ជាថាមពលខ្លាញ់មួយប្រភេទ (Monounsaturated Fat) ដែលរាង្គកាយអាចផលិតបានជាប្រចាំអាចជួយថែរក្សាប្រព័ន្ធជាតិខ្លាញ់ឲ្យមានសមល្មម និងគាំទ្រដល់សុខភាពបេះដូង។ | ប្រេងសាចាអ៊ិនជិ មានបំព្រួញអូមេហ្គា-៩ (ប្រហែល ៦ ដល់ ១០ ភាគរយ ឬច្រើនជាងនេះ អាស្រ័យលើគំរូដែលយកមកវិភាគ)។ | ជួយរក្សាកម្រិតកូឡេស្តេរ៉ុលឲ្យសមស្រប ហើយគាំទ្រសុខភាពប្រព័ន្ធសរសៃឈាម និង ជួយបង្កើនការស្រូបយកសារជាតិលាយក្នុងខ្លាញ់ និងការបំលែងខ្លាញ់ក្នុងខ្លួនអោយមានប្រសិទ្ធភាព |
វីតាមីន A | វិតាមីនលាយក្នុងខ្លាញ់មួយ ដែលមានសារៈសំខាន់សម្រាប់ការមើលឃើញ ប្រព័ន្ធភាពស៊ាំ សុខភាពស្បែក និងការរីកចម្រើននៃកោសិកា។ | មានស្ថិតនៅក្នុងគ្រាប់ ឬប្រេងសាចាអ៊ីនឈី (បរិមាណតិចជាងប្រភពផ្សេងៗ) ប៉ុន្តែមានគ្រប់គ្រាន់ដើម្បីរួមចំណែកជួយដល់សុខភាព។ | • ជួយរក្សាឲ្យមានការមើលឃើញល្អ និងសុខភាពភ្នែក • គាំទ្រការពារផ្នែកភាពស៊ាំ • គាំទ្រសុខភាពស្បែក ការជួសជុល និងអាចជួយលើស្រទាប់កោសិកាអេភីធីល្យែល (epithelial tissues) |
វីតាមីន E | ជាក្រុមវីតាមីនអង់ទីអុកស៊ីដង់ (ដូចជា Tocopherols និងផ្សេងទៀត) ដែលមានតួនាទីការពារកោសិកាពីការខូចខាតដោយអុកស៊ីដេស្យង់ ជួយស្បែក ប្រព័ន្ធភាពស៊ាំ និងអ្វីៗផ្សេងទៀត។ | ប្រេងសាចា អ៊ីនឈី មានវីតាមីន E ចំនួនគួរឱ្យចាប់អារម្មណ៍។ សារធាតុអង់ទីអុកស៊ីដង់ទាំងនេះ ជួយបំបាត់វិជ្ជមានអចិន្ត្រៃយ៍ (free radicals)។ ការសិក្សាបានបង្ហាញថា ប្រេងសាចា អ៊ីនឈី មានលទ្ធផលខ្ពស់ក្នុងការធ្វើតេស្តវាស់សកម្មភាពអង់ទីអុកស៊ីដង់ (DPPH និង ABTS)។ | • ការពារកោសិកាពីការខូចដោយសារOxidative stress • ជួយស្បែកឲ្យមានសុខភាពល្អ មិនឲ្យមានរោគជ្រួញពុក ‒ រោគចាស់មុនពេល និងគាំទ្រការសៈស្បើយ • ជួយប្រព័ន្ធ ជម្រើសភាពសាំ • ជួយការពារ ក្នុងរាងកាយ ដូចជាថ្លើមពីការខូច។ល។ |
- ប្រើប្រាស់ប្រេងដែលគាបត្រជាក់ cold‑pressed និងទុកក្នុងកន្លែងត្រជាក់ ដើម្បីរក្សាOmega និងវីតាមីនមិនឲ្យខូច។
- តុល្យភាពរវាងអូមេហ្គារ‑6 និងអូមេហ្គារ‑3 គឺសំខាន់៖ បើអូមេហ្គារ‑6 ច្រើនជាងអូមេហ្គា៣ពេកទំនងនឹងបង្ករឲ្យរលាក់។
- មិនគួរប្រើប្រេងប្រភេទនេះក្នុងការចម្អិនអាហារ ដើម្បីឲ្យវាមានអត្ថប្រយោជន៍គុណភាពល្អរបស់វាបានគ្រប់គ្រាន់។
- មនុស្សដែលមិនសូវឃ្លានអាហារ ឬ ជំងឺពិសេស (allergies, liver disease, etc.) ឬ មុនពេលវៈកាតគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលប្រើប្រាស់ជាប្រចាំ។
ផលិតផលទាំងអស់ដែលអតិថិជនទិញលើគេហទំព័រនេះ មានការធានាក្នុងការដឹកជញ្ជូន ជូនដល់អតិថិជនដោយមានសុវត្ថិភាព គុណភាព មិនខូច បែកបាក់ ដោយប្រការណាមួយ ប្រសិនបើមានការខូចគុណភាព បែកបាក់ សួស្តី នឹងសងជូនអតិថិជន នូវផលិតផលថ្មី (សូមចូលមើល ព័ត៍មាន អំពីការទិញ)
III- អំពី លក់ - ទិញផលិតផល និង ផ្សេងៗ
តម្លៃបោះដុំ ទិញច្រើន អតិថិជន ទទួលបានតម្លៃពិសេស រិតតែពិសេសទិញលើគេហទំព័រ ហើយជ្រើសរើសយកការទូទាត់ ៖ ទទួលបានទំនិញទើបទូទាត់ (Cash on Delivery ) ហើយធ្វើការទាក់ទងចរចារជាមួយអ្នកគ្រប់គ្រងការលក់តាមរយៈ Telegram / WhatsApp / Kakaotalk : 012 45 77 55 / E-mail: suosdei4@gmail.com / wts@suosdei.com
- លោកអ្នកអាចចូលហ៊ុនបាន ហើយមួយភាគហ៊ុនចាប់ពី១០០០ដុល្លារឡើងទៅ លោកអ្នកអាចទទួលបានភាគលាព៣% នៃចំណូលដុល ធ្វើការបែងចែកភាគលាពរាល់៦ខែម្តង បើមិនពេញចិត្ត អាចដកភាគហ៊ុនវិញបានក្នុងរយៈពេល១២ខែ ។ គេទំព័រនេះ វាជាគេហទំព័រ E-commerce website មានប្រព័ន្ធគ្រប់គ្រង យ៉ាងត្រឹមត្រូវ ច្បាស់លាស់ មានសុវត្ថិភាព និងមានភាគីធនាគារ អេប៊ីអេ ជាអ្នកគ្រប់គ្រងក្នុងការទូទាត់ថ្លៃទំនិញលើគេហទំព័រនេះ ! ។
លោកអ្នកជាម្ចាស់ផលិតផល អាចដាក់លក់នៅលើគេហទំ័ព័រនេះបាន បើជាកសិផល ជាប្រភេទអាហារ មិនធ្វើអោយខូចសុខភាពដល់អ្នកទទួលទាន ធ្វើកសិកម្មមិនកាប់បំផ្លាញ់ព្រៃឈើ មិនប្រើបា្រស់កម្លាំងពលកម្មកុមា មិនរលោបសិទ្ធបុគ្គលិកកម្មករ ហើយជាកសិផលរបស់ខ្មែរ ហើយសំបកវេចខ្ចប់មិនបៈពាលបរិស្ថាន ។ ផលិតផលផ្សេងៗជារបស់ខ្មែរ មិនជាអាហារ បញ្ជាក់អំពីគុណភាព និងរបៀបប្រើប្រាស ។ ផលិតផលទាំងអស់ អាចដាក់លក់ដោយមិនគិតថ្លៃរយៈពេល៦ខែ ក្នុងខែទី៧ យក៥%នៃចំណូលដុល ។ ផលិតផលរបស់លោកអ្នកត្រូវតែមានរូបភាពស្អាតៗ បញ្ជូនមកអ្នកគ្រប់គ្រងការលក់នៅលើគេហទំព័រនេះ ហើយចំពោះផលិតផលពិតសូមបញ្ជូនមួយប្រភេទផលិតផលចំនួនពីរ ហើយ ចំពោះការទូទាត់ថ្លៃផលិតផលបានលក់ដាច់ ទៅអោយម្ចាស់ផលិតផល មានរយៈពេលប្រហែលជា១០ថ្ងៃ យ៉ាងយូរ (ថ្ងៃធ្វើការ)
មុននឹងលោកអ្នកសម្រេចចិត្តទិញផលិតផលនៅលើគេហទំព័រនេះ សូមមើល៥ចំណុចសំខាន់ៗ ដូចបានរៀបរាប់ខាងក្រោមនេះ ៖
- មើលផលិតផលដែលលោកអ្នកត្រូវការទិញ ហើយមើលអំពី ( ចំណុចសំខាន់ៗ និង ច្រវ៉ាក់ផលិតកម្ម )
- មើល ( ព័ត៍មានអំពីការទិញ ) មានការរៀបរាប់ សង្ខេបត្រង់កន្លែង
- មើល អំពី ( របៀបទិញ – ការទូទាត់ ) ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនង suosdei4@gmail.com / wts@suosdei.com / WhatsApp / Telegram / KakaoTalk: 012457755
- មើល អំពី គោលការណ៍សងប្រាក់ទៅអតិថិជនវិញ នៅក្នងកន្លែង(ព័ត៍មានអំពីការទិគ )
- មើលអង្គភាព ( អំពី សួស្តី ) សរុបសេចក្តីមក តើគួរអោយទុកចិត្តបានដែរឬទេ ?
លោកអ្នកទិញ ផលិតផល នៅលើគេហទំព័រនេះ ពិតជាមានសុវត្ថិភាព១០០% ហើយចំពោះផលិតផលសុទ្ធតែបានសម្រិតសម្រាំងត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងទទួលស្គាល់ពីអាជ្ញាធរជំនាញ និងមានបទដ្ឋានច្បាស់លាស់ ហើយ ឯកសារបញ្ជាក់ អំពីច្រវ៉ាក់ផលិតកម្ម ហើយគោលការណ៍សងប្រាក់អតិថិជន មានដាក់តាំងបង្ហាញជាសាធារណៈ នៅលើគេហទំព័រ ហើយការទូទាត់ជាមួយធនាគារ អេប៊ីអេ លោកអ្នកមានឯកសារប្រតិបត្តិការផ្សេងៗ គ្រប់បែបយ៉ាងនៅក្នុងការទិញ មានវិក្កយបត្រ ទូទាត់ ប្រតិបត្តិការការដឹកជញ្ជូនទំនិញ ហើយ ឯកសារទាំងអស់នោះ វាមានក្នុងទូរស័ព្ទដៃរបស់លោកអ្នកជារៀងរហូត បើលោកអ្នកមិនលុបវាចេញ ។
If You Have More Questions
Quisque volutpat mattis eros