សូមគោរពឯកឧត្តម ជាគណៈអធិបតី ក្នុងកម្មវីធីនេះ ជាទីគោរព
- សូមគោរពអស់លោក អ្នកស្រីក្នុងអង្គពិធីជាទីមេត្រី
- ខ្ញុំបាទសុង សេងជាម្ចាស់សហគ្រាស សិប្បកម្មផលិតប្រេងសណ្តែកផ្កាយ មានអាស័យដ្ឋាន ស្ថិតនៅភូមិអូសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយខ្ញុំបាទក៍ជាប្រធានសមាគម សួស្តី កម្ពុជា បានធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយប្រជាកសិករស្ថិតនៅ ឃុំដាក់ដាំ សុ្រកអូរាំង ខេត្តមណ្ឌលគីរី ចំនួន១០០គ្រួសា មានផ្ទៃដីសរុបជាង១០០ ហិកតា ទុនសរុបហាសិបមុឺនដុល្លារ
- ខ្ញុំបាទឡើងមកនេះ សូមអនុញ្ញាតធ្វើបទបង្ហាញ ស្តីពីសណ្តែកផ្កាយ តាមរយៈគេហទំព័រអាជីវកម្មអនឡាញ (E-commerce website: suosdei.com) ហើយ Website នេះ ឧត្ថម្ភដោយ UNDP and Designer Developer by Giantfocus Company រូបភាពផលិតផល និងតម្លៃមានដូចនៅក្នុងគេហទំព័រនេះ
- សណ្តែកផ្កាយ វាជារុក្ខជាតិវល្លិ អត្ថប្រយោជន៍របស់វា គឺជាប្រភេទអាហារជួយជីវិតឲ្យមានសុខភាពល្អ និងធ្វើគ្រឿសម្អាង ដែលមានការទទួលស្គាល់អត្ថប្រយោជន៍ ជាសកល
- ទីផ្សារតម្រូវការ មានក្រុមហ៊ុនចំនួន៥ទាំងជាតិ និងអន្តរជាតិ បានបញ្ជាទិញពីខាងខ្ញុំបាទ ក្នុង១ខែចំនួន៥០០០០ដុល្លាឡើងទៅ នេះជាឱកាសមាសសម្រាប់អាជីវកម្មរបស់ខ្ញុំបាទ
- បញ្ហាប្រឈម ទន្ទឹមគ្នានិងនេះ ក៍មានបញ្ហាប្រឈមផងដែរ ចំពោះបញ្ហាទុនបង្វិល ហើយសម្រាប់ទិញម៉ាសុីន និងផ្សេងៗ
- បញ្ហាប្រឈម មួយផ្សេងទៀតនោះគឺ ចំពោះ E-commerce website គឺពាក់ព័ន្ធ និងក្រសួងពាណិជ្ជកម្មនេះតែម្តង ចុះបញ្ជីពាណិជ្ជកម្មអនឡាញ សម្រាប់សហគ្រាសសិប្បកម្មធុនតូច ហើយមួយទៀតជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ Ministry of Post and Telecommunications (.com.kh)
- ការចុះបញ្ជីក្រុមហ៊ុន បើខ្ញុំមានទុនបង្វិលខ្ញុំចុះបញ្ជីក្រុមហ៊ុនភ្លាម !!
- ចុងបញ្ចប់ សូមគោរពជូនពរ ឯកឧត្តម គណៈអធិបតី សូមមានសុខភាពល្អ និងជោគជ័យក្នុងបម្រើជាតិមាតុភូមិ និងម្ចាស់អាជីវកម្ម អស់លោក អ្នកស្រី ជោគជ័យក្នុងមុខរបរដំណើរការល្អគ្រប់ៗគ្នា
សូមអំពាវនាវដល់ស្ថាប័នឥណទាន ប្រសិនបើមានការចាប់អារម្មណ៏ សូមធ្វើការទំនាក់ទំនងជាមួយខ្ញុំបាទបាន (សូមគោរព និងអរគុណ)