សហគ្រាស សិប្បកម្ម របស់សួស្តីគ្រប់មាន៣ប្រភេទ៖ បានចុះបញ្ជីនៅមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ។
- សហគ្រាស សិប្បកម្មផលិតប្រេងសណ្តែកផ្កាយ សេចក្តីសម្រេចលេខៈ ០៦០១ / ០០៤ សសរ . មឧស.កធ ចុះថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការបង្កើតរោងចក្រ សិប្បកម្ម អនុញ្ញាតឱ្យឈោ្មះ សុង សេង ដំណើរការសិប្បកម្ម ផលិតប្រេងសណ្ដែកផ្កាយ(សហគមសួស្តីកម្ពុជា) ចំណាត់ថ្នាក់ឧស្សាហកម្ម ១០៦១ មុខផលិតផល ប្រេងសណ្តែកផ្កាយ មានទីតាំងផ្លូវជាតិលេខៈ ៦អា ស្ថិតនៅភូមិអូសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និង វិញ្ញាបនបត្រ មានសុពលភាពរហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៦។
- សហគ្រាស សិប្បកម្មកែច្នៃកសិផល លិខិតអង្កេតសុវិធាន អសុវិធាន លេខៈ៣២ បជ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៃមន្ទីរឧស្សាហកម្ម វទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ សហគ្រាស សិប្បកម្ម ស្ថិតនៅភូមិឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ផ្លូវជាតិលេខៈ៧១
- សហគ្រាស សិប្បកម្មកែច្នៃត្រី សាច់ សេចក្តីសម្រេចលេខៈ ០៦០១ / ០០០២ សសរ . មឧវបវ . កធ ចុះថ្ងៃ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៃមន្ទីរឧស្សាហកម្ម វទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ សហគ្រាស សិប្បកម្ម ស្ថិតនៅភូមិឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ផ្លូវជាតិលេខៈ៧១