ព័ត៍មានអំពីសមាគម
– សមាគម បានការកកើត និង ការចុះបញ្ជី : សមាគមបានកកើតនូវថ្ងៃទី២៤ ខែក្កដា ឆ្នាំ១៩៩៣ តាមរយៈលោកសុងសេង ជាស្ថាបនិក ហើយសមាគមបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឈ្មោះថា សួស្តី កម្ពុជា ហើយបានទទួអាជ្ញាប័ណ្ណប្រតិបត្តិការ លេខៈ ២២៣ សជណ ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០០៨ ។
– ផលិតកម្មកសិកម្មតាមកិច្ចសន្យា បានកកើត និង បានការចុះបញ្ជី សាចាអ៊ិនជិកើតនូវថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយសមាគមបានធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅខែមីនា ឆ្នាំ២០១៥ ហើយបានចុះបញ្ជីត្រឹមត្រូវតាមផ្លូវច្បាប់ នៅនាយកដ្ឋានកសិ ឧស្សាហកម្ម ១៧៥ នកឧ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
– សហគ្រាស់ សិប្បកម្ម សួស្តី កែច្នៃកសិផល សាចាអ៊ិជិ បានកកើតនូវឆ្នាំ២០១៦ ហើយបានចុះបញ្ជីនៅមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ លេខៈ០៦០១ / ០៤ សសរ. មឧស. កធ ចុះថ្ងៃទី២៦ ខែវិច្ចកា ឆ្នាំ២០១៩
– គេហទំព័រ អាជីវកម្មអេឡិចត្រូនិក E-commerce website: www.suosdei.com បានកកើតនូវឆ្នាំ២០២២ ជំនួយអត់ចំណង ពី UNDP & Government of Cambodia . ហើយគេហទំព័រនេះវាមានបទដ្ឋានអន្តរជាតិ វាមានដំណើរការល្អ ក្នុងការទិញនិងការទូទាត់ មានសុវត្ថិភាព
ទស្សនៈ
សមាគម សួស្តី កម្ពុជា គឺជាសមាគមពាណិជ្ជ ដែលលោកអ្នកជឿទុកចិត្ត ក្នុងការផ្តល់ផលិតផល និងបម្រើសេវាកម្ម ដល់សាធារណៈជនគ្រប់មជ្ឃដ្ឋាន ក្នុងសកលលោក ។
បេសកកម្ម
សមាគម សួស្តី កម្ពុជា ផ្តល់ជូនអតិថិជននូវផលិតផល និងបម្រើសេវាកម្មប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាព យើងប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍ សីលធម៍ វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ក្នុង គោលបំណង លើកស្ទួយជីវភាពរស់នៅអោយប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ ជួនដល់ភាគីពាក់ព័ន្ធ ព្រមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តភាព ។
សេចក្តីថ្លែងការ អំពី គោលនយោបាយ
របស់សមាគម សួស្តី កម្ពុជា ដែលរៀបរាប់យ៉ាងត្រឹមត្រូវ តាមបទដ្ឋានអន្តរជាតិ ស្របនឹងអាជីវកម្មសង្គម (social enterprise) និងអេឡិចត្រូនិច (e-commerce website international trade standard) ដែលមានតួនាទីក្នុងការលើកស្ទួយជីវភាពសមាជិក អតិថិជន និងភាគីពាក់ព័ន្ធទាំងអស់ .
គោលនយោបាយសំខាន់ៗ
ដើម្បីធានាបាននូវបទពិសោធន៍ប្រកបដោសុវត្ថិភាព ការជឿទុកចិត្ត និងគុណតម្លៃខ្ពស់សម្រាប់អតិថិជន និងដដៃគូ យើងបានកំណត់ គោលនយោបាយ ដូចខាងក្រោម៖
១ ផលិតផមានគុណភាព
យើងប្តេជ្ញាផ្តល់តែផលិតផលដែលបានត្រួតពិនិត្យយ៉ាងម៉តចត់ មានប្រភពច្បាស់លាស់ និងឆ្លងកាតតម្រូវការគុណភាពតាមបទដ្ឋានអាជីវកម្ម។
២ សុវត្ថិភាពក្នុងការទូទាត់
ប្រព័ន្ធទូទាត់លើគេហទំព័រ www.suosdei.com ត្រូវបានចុះកិច្ចព្រមព្រាងជាធនាគារអេប៊ីអេ មានសុវត្ថិភាពខ្ពស់ ការពារទិន្នន័យអតិថិជន ត្រូវបានអនុវត្តដោយមានសុវត្ថិភាព និងឆ្លងកាត់ការអនុម័តត្រឹមត្រូវ។
៣ ទំនុកចិត្តក្នុងការដឹកជញ្ជូន
យើងធានាក្នុងការដឹកជញ្ជូនទាន់ពេលវេលា មានការតាមដានច្បាស់លាស់ និងការគាំទ្រអតិថិជនរហ័សរហួន ដើម្បីអីវ៉ានឈានដល់អ្នកទទួលយ៉ាងសុវត្ថិភាព និងគ្មានបញ្ហា។
៤ អាជីវកម្មស្របច្បាប់
សកម្មភាពទាំងអស់ត្រូវបានអនុវត្តតាមច្បាប់ប្រទេស ការគោរពបទបញ្ញត្តិពាក់ព័ន្ធ និងការបង្ហាញយ៉ាងត្រឹមត្រូវលើការងារអាជីវកម្មទាំងមូល។
៥ ក្រមសីធម៍ធុរកិច្ច
យើងអនុវត្តអាជីកម្មយ៉ាងស្មោះត្រង់ ទទួលខុសត្រូវ និងការគោរពសិទ្ធិអ្នកប្រើប្រាស និងដៃគូ ដើម្បីអភិវឌ្ឍភាពជឿទុកចិត្តជាបន្តបន្ទាបក្នុងរយៈពេលវែង។
៦ គោលនយោបាយអាជីវកម្មស្របច្បាប់ និងមានចីរភាព
-
ផ្តល់ជំនួយដល់សមាជិកឲ្យបង្កើតអាជីវកម្មតូចៗ និងអាជីវកម្មសហគមន៍ (community-based enterprises)។
-
លើកស្ទួយការផលិតផលិតផលក្នុងស្រុក ដោយគោរពដល់ច្បាប់ និងស្តង់ដារផលិតកម្មជាតិនិងអន្តរជាតិ (GMP, HACCP, ISO )។
-
ប្រើប្រាស់គេហទំព័រ e-commerce ដើម្បីជម្រុញការលក់ និងបង្កើតទីផ្សារថ្មីសម្រាប់ផលិតផលសមាជិក។
៧ គោលនយោបាយគុណភាព និងសុវត្ថិភាពផលិតផល
-
ផលិតផលទាំងអស់ត្រូវតែមានគុណភាព ត្រូវតាមស្តង់ដារអាហារ និងផលិតផលប្រើប្រាស់ (Food Safety Standards) និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
-
មាននីតិវិធីត្រួតពិនិត្យគុណភាព (Quality Control) និងការទទួលខុសត្រូវបន្ទាប់ពីការលក់ (After-sales Accountability)។
៨ គោលនយោបាយសមភាព និងការចូលរួម
-
ទទួលស្គាល់ និងលើកតម្លៃសមភាពភេទ វ័យ សាសនា និងស្ថានភាពសង្គម។
-
ផ្តល់ឱកាសដល់ស្ត្រី អ្នកពិការ និងអ្នកមានភាពងាយរងគ្រោះឲ្យចូលរួមសកម្មភាពអាជីវកម្ម និងជាភាគីជាដៃគូសហការ។
៩ គោលនយោបាយសីលធម៌ និងភាពត្រឹមត្រូវ
-
សមាគមធ្វើអាជីវកម្មដោយមានតម្លាភាព ទំនួលខុសត្រូវ និងគោរពច្បាប់ជាតិ។
-
បដិសេធការក្លែងបន្លំ ទូរទាត់ថ្លៃក្រៅប្រព័ន្ធ និងអំពើពុករលួយគ្រប់ប្រភេទ។
១០ គោលនយោបាយបរិស្ថាន និងទំនួលខុសត្រូវសង្គម
-
គាំទ្រផលិតកម្មបៃតង និងប្រើប្រាស់ធនធានធម្មជាតិយ៉ាងមានប្រសិទ្ធភាព។
-
អនុវត្តន៍ការបញ្ចេញកាកសំណល់អាកាស និងបរិស្ថានយ៉ាងមានចេតនា និងការត្រួតពិនិត្យ។
ការប្តេជ្ញាចិត្ត
សមាគម សួស្តី កម្ពុជា សន្យាធ្វើការដោយស្មោះត្រង់ មានវិជ្ជាជីវៈ និងជឿជាក់ ដើម្បីសម្រេចគោលបំណងក្នុងការជម្រុញជីវភាពរស់នៅរបស់សមាជិក និងប្រជាពលរដ្ឋកម្ពុជាតាមរយៈអាជីវកម្មស្របច្បាប់ ។
យុទ្ធសាស្រ្ត (SUOSDEI)
១ សុវត្ថិភាព ៖ (Safety) អនុវត្តបទដ្ឋានសុវត្ថិភាពសម្រាប់គ្រប់ផ្នែកអង្គភាព វាយតម្លៃហានិភ័យ និងអនុវត្តវិធានការការពារ បង្កើតវប្បធម៍ការងារដែលផ្តល់អាទិភាពដល់សុវត្ថិភាព
២ ការយល់ដឹង ៖ (Understand) យល់ដឹងអំពីតម្រូវការអតិថិជន និងទីផ្សារ បង្កើតប្រព័ន្ធចែករំលែកចំណេះដឹងអង្គភាព កសាងការយល់ដឹងរួមអំពីគោលបំណង និងចក្ចុវិស័យ
៣ ជ្រើសរើស ៖ (Options) ស្វែងរកជម្រើសគម្រោង និងផលិតផលថ្មីៗ ផ្តល់ជម្រើសសេវាកម្មបទបែនសមស្របតាមតម្រូវការ ពង្រីកជួរផលិតផល និងសេវាកម្មយ៉ាងយុទ្ធសាស្រ្ត
៤ ស្វែងរក ៖ (Search) ស្វែងរកឪកាសទីផ្សារថ្មី និងបច្ចេកវិទ្យាថ្មីៗ ស្រាវជ្រាវទិន្នន័យ និងចំណេះដឹងសំខាន់ៗសម្រាប់អភិវត្តន៍ ជម្រុញស្វែងរកដំណោះស្រាយថ្មីៗ និងច្នៃប្រឌិត
៥ ការសម្រេចចិត្ត៖ (Decide) សម្រេចចិត្តដោយផ្អែកលើទិន្នន័យ និងភស្តុតាង បង្កើនល្បឿន និងភាពត្រឹមត្រូវនៃការសម្រេចចិត្ត តាមដានលទ្ធផល និងកែសម្រួលយុទ្ធសាស្រ្តជាប្រចាំ
៦ ពាណិជ្ជកម្មអេលិចត្រូនិច៖ (E-commerce) បង្កើត និងពង្រីកប្រព័ន្ធអេឡិចត្រូនិចសម្រាប់លក់ផលិតផល និងសេវាកម្ម អភិវឌ្ឍបទពិសោធន៍អតិថិជនដោយប្រើបច្ចេកវិទ្យា ផ្តល់ជូនជម្រើសទូទៅ និងទូទាត់បែឌីជីថល
៧ នវានុវត្តន៍៖ (Innovative) ជំរុញការច្នៃប្រឌិតក្នុងគ្រប់ផ្នែក និងដំណើរការ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាព បង្កើតផលិតផល និងសេវាកម្មថ្មីៗ មានតម្លៃបន្ថែម និងភាពខុសផ្លែក
សេចក្តីសង្ខេប យុទ្ធសាស្រ្ត ៖
សុវត្ថិភាព ការយល់ដឹង ជម្រើស ស្វែងរក ការសម្រេចចិត្ត ពាណិជ្ជកម្មអេឡិចត្រ នវានុវត្តន៍ ជាគ្រឹះសម្រាប់អង្គភាព ក្នុងការកែលម្អប្រសិទ្ធភាពអាជីវកម្ម បង្កើតភាពប្រកូតប្រជែង និងលើកកម្ពស់ការច្នៃប្រឌិតជាបន្តបន្ទាប់ វាផ្តល់មូលដ្ឋានសម្រាបអភិវឌ្ឍរចនាសម្ព័ន្ធ ការគ្រប់គ្រង់ និងសេវាកម្មយ៉ាងច្បាស់លាស់។
សន្និដ្ឋាន ការអនុវត្តយុទ្ថនេះនឹងជួយអង្គភាព ៖ លើកស្ទួយសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការងារ ការលម្អភាពសម្រេចចិត្ត និងភាពត្រឹមត្រូវ ពង្រឹងសុវត្ថិភាពអង្គភាព ជម្រុញច្នៃប្រឌិត និងបង្កើតតម្លៃថ្មី កសាងការអភិវឌ្ឍយ៉ាងចីរភាព និងរយៈពេលវែ

គតិពេជន៍
ប្រជាសមាគម ដែលលោកអ្នកជឿទុកចិត្ត ក្រមសីលធម៍ធុរកិច្ច និងទំនួលខុសត្រូវសង្គម
ក្រមប្រឹក្សាភិបាល
- លោកសុង សេងជាស្ថាបនិក និងជាប្រធានសមាគម
- លោក លឹម សំបូរ សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានសមាគម មានទួនាទី ទំនាក់ទំនងធនាគារ ផ្នែកទូទាត់ទំនិញ (មានដែនកំណត់)
- លោក រ័ត្ន សារឿត សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានសមាគម មានតួនាទីទំនាក់ទំនងទីផ្សារជាតិ និងអន្តរជាតិ
- លោក សេង ថៃ យ៉ូសែប សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានសមាគម មានតួនាទី ទំនាក់ទំនងពាណិជ្ជអន្តរជាតិ
តម្លៃស្នូល នៃ សមាគម
- សុខភាព និង សុខមាលភាព យើងជឿជាក់យ៉ាងមុតមាំថា សុខភាពល្អជាមូលដ្ឋានគ្រឹះនៃជីវិតដែលមានគុណភាព។ តាមរយៈផលិតផលសាចាអ៊ិនជិ យើងប្តេជ្ញាក្នុងការលើកកម្ពស់សុខភាពនិងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីឲ្យពួកគេអាចរស់នៅប្រកបដោយសុខភាពល្អ និងភាពសកម្ម។
- គុណភាព និងសុវត្ថិភាព យើងមិនព្រមសម្របសម្រួលលើគុណភាពឡើយ យើងប្តេជ្ញាផលិត និងចែកចាយ តែផលិតផលដែលមានគុណភាពខ្ពស់បំផុត ដោយប្រើប្រាសគ្រឿងផ្សំដែលមានសុវត្ថិភាពធម្មជាតិ និងមានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាព និងសុខភាពរបស់អតិថិជនរបស់យើង ។
- ការបង្កើតផលប៉ះពាល់សង្គម ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៩៣ ដោយលោកសុងសេង យើងមិនបានធ្វើការដើម្បីបង្កើតផលប៉ះពាល់វិជ្ជមានលើសង្គមកម្ពុជា យើងប្រើប្រាស់អាជីវកម្មរបស់យើងជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាអាហាររូបត្ថម្ភ និងសុខភាពដែលប៉ះពាល់ដល់ប្រជាជនកម្ពុជា ជាពិសេសក្រមជនងាយរង្គ្រោះ
- តម្លៃផលិតផល អាហាររូបត្ថម្ភប្រកបដោយវិទ្យាសាស្ត្រ សាចាអ៊ិនជិ វាគឺជាផលិតផលដែលបានបង្កើតឡើតដោយផ្អែកលើការស្រាវជ្រាវវិទ្យាសាស្រ្តដោយផ្សំឡើងដើម្បីផ្តល់នូវអាហាររូបត្ថម្ភដែលចាំបាច់ចំពោះរាង្គកាយមនុស្ស យើងប្តេជ្ញាក្នុងការបន្តធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ ដើម្បីកែលម្អផលិតផលរបស់យើងតាមរយៈចំណេះដឹងវិទ្យាសាស្រ្តថ្មីៗ។
- សមាស់ធាតុធម្មជាតិ យើងផ្តល់អាទិភាពដល់ការប្រើប្រាស់សមាស់ធាតុធម្មជាតិ ផលិតផលរបស់យើងដោយជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ដែលមានសុវត្ថិភាព មានប្រសិទ្ធភាព និងអាចទទួលយកបានសម្រាប់អ្នកប្រើប្រាស់ទាំងអស់។
- ការចូលដំណើរការបាន និងភាពអាចទិញបាន យើងជឿថាអាហារបំប៉នដែលមានគុណភាពខ្ពស់គួរតែអាចចូលដំណើរការបាន និងអាចទិញបានដោយប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ យើងប្តេជ្ញាក្នុងការធ្វើឲ្យផលិតផលសាចាអ៊ិនជិវារបស់យើងមានតម្លៃសមរម្យ ដោយមិនធ្វើឲ្យប៉ះពាល់ដល់គុណភាព ឬ ប្រសិទ្ធភាព។
- តម្លៃប្រតិបត្តិការ សេវាអតិថិជនឆ្នើម យើងប្តេជ្ញាក្នុងការផ្តល់នូវបទពិសោធន៍អតិថិជនឆ្នើម ដោយចាត់ទុកអតិថិជននីមួយៗ ជាផ្នែកមួយនៃគ្រួសាររបស់យើង។ យើងស្តាប់ដោយយកចិត្តទុកដាក់ឆ្លើយតបដោយការគោរព និងខិតខំប្រឹងប្រែងដើម្បីលើសពីការរំពឹងទុករបស់អតិថិជន ។
- ការអនុវត្តប្រកបដោយសីលធម៍ យើងប្រកាន់ខ្ជាប់នូវស្តង់ដារក្រមសីលធម៍ខ្ពស់បំផុតក្នុងគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មរបស់យើង រួមទាំងការទិញការផលិត ការលក់ និងការគ្រប់គ្រងបុគ្គលិក។ យើងប្រតិបត្តិការដោយភាពស្មោះត្រង់តម្លាភាព និងការគោរពចំពោះមនុស្សគ្រប់រូបដែលយើងធ្វើការជាមួយ។
- ការអភិវឌ្ឍប្រកបដោយចីរភាព យើងខិតខំប្រឹងប្រែងដើម្បីដំណើរការអាជីវកម្មរបស់យើងក្នុងរបៀបមួយដែលមាននិរន្តរភាពដោយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់យើង ហើយការប្រើប្រាស់ធនធានប្រកបដោយការទទួលខុសត្រូវ និងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសកម្ពុជា។
- តម្លៃសហគមន៍ ការបម្រើសហគមន៍កម្ពុជា យើងមានមោទនភាព ក្នុងការជាផ្នែកមួយនៃសហគមន៍កម្ពុជា និងប្តេជ្ញាក្នុងការរួមចំណែកវិជ្ជមានដល់សង្គមរបស់យើង។ យើងធ្វើការដើម្បីលើកកម្ពស់សុខភាពល្អ ការយល់ដឹងអំពីអាហាររួបត្ថម្ភ និងការទទួលបានអាហារដែលសារជាតិចិញ្ចឹមនៅទួទាំងប្រទេស។
- ការអបរំនិងការផ្សព្វផ្សាយ យើងជឿថាការអបរំគឺជាកូនសោទៅរកជីវិតដែលមានសុខភាពល្អ។ យើងប្តេជ្ញាក្នុងការអបរំសហគមន៍អំពីសារសំខាន់នៃអាហាររូបត្ថម្ភល្អ និងរបៀបដែលផលិតផលរបស់យើងអាចជួយគាំទ្រដល់សុខភាព និងសុខមាលភាព។
- ការរួមបញ្ជូលគ្នា និងភាពចម្រុះ យើងគោរព និងអបអរសាទរចំពោះភាពចម្រុះនៃប្រជាជនកម្ពុជា និងប្តេជ្ញាក្នុងការក្នុងការបម្រើប្រជាជនពីគ្រប់ស្រទាប់សង្គមវប្បធម៍ និងសាវតា។ យើងធ្វើការដើម្បីធានាថាផលិតផលនិងសេវាកម្មរបស់យើងអាចចូលដំណើរការបាននិងមានប្រយោជន៍ចំពោះមនុស្សគ្រប់រូប ។
- តម្លៃបុគ្គលិក ការគោរព និងការផ្តល់តម្លៃដល់បុគ្គលិក យើងចាត់ទុកបុគ្គលិករបស់យើងជាទ្រព្យសម្បត្តិដ៍មានតម្លៃបំផុតរបស់យើង។ យើងប្តេជ្ញាក្នុងការបង្កើតបរិយាកាស់ការងារដែលមានការគោរព ការឲ្យតម្លៃនិងការគាំទ្រដែលអនុញ្ញាតិឲ្យបុគ្គលិកម្នាក់ៗរីកចម្រើននិងបញ្ចេញសក្តានុពលពេញលេញរបស់ពួកគេ។
- ការអភិវឌ្ឃបុគ្គលិក យើងវិនិយោគក្នុងការអភិវឌ្ឍបុគ្គលិករបស់យើងដោយផ្តល់ឪកាស់បណ្តុះបណ្តាល់ការណែនាំ និងភាពជាអ្នកដឹកនាំ ដើម្បីជួយពួកគេឲ្យរីកចម្រើន ទាំងផ្នែកវិជ្ជាជីរៈ និងផ្ទាល់ខ្លួន។
- ការធ្វើការងារជាក្រុម យើងជឿជាក់លើអំណាច នៃការធ្វើការងារជាក្រុម និងប្តេជ្ញាក្នុងការកសាងវប្បធម៍សហការដែលលើកទឹកចិត្តដល់ភាពច្នៃប្រឌិតការប្រាស្រ័យទាក់ទងបើកចំហ និងការជួយគ្នាទៅវិញទៅមក្។
តាមរយៈតម្លៃស្នូលទាំងនេះ សមាគម សួស្តីកម្ពុជា បន្តបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈផលិតផលអាហារបំប៉នសាចាអ៊ិនជិ វាដែលមានគុណភាពខ្ពស់ខណៈពេលដែលរួមចំណែកវិជ្ជមានដល់សង្គមកម្ពុជា។

និមិត្តសញ្ញា អត្ថន័យ សួស្តី - SUOSDEI
- សួស្តី (ន) (វេចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ២០០៨) មានន័យថា៖ សុវត្ថិ, សោត្ថិ សេចក្តីសុខស្រួល; ការប្រព្រឹត្តទៅស្រួល;សេចក្តីចម្រើនដោយសុខ; សេចក្តីសុខចម្រើន, គ្រោះល្អ; ដំណើរមានជោគ: មានសួស្តី, ទៅមកដោយសួស្តី។ ពាក្យឲ្យពរគ្នាបានរាល់ពេល (ប្រើបានតាមសម័យនិយម): សួស្តី ! សូមឲ្យមានសួស្តី ! ។ សួស្តីភ័ទ្រ សេចក្តីចម្រើនដោយសួស្តី ។ សួស្តីភាព ដូចគ្នា នឹងសុវត្តិភាព ។ សុខសួស្តី សុខ និងសួស្តី ។ ស្រីសួស្តី សិរី និងសួស្តី ។ រាត្រីសួស្តី ! សាយ័ណ្ហសួស្តី ! អរុណសួស្តី ! សួស្តី គ្រប់គ្នា ( សូមឲ្យមានសេចក្តីសុខចម្រើនគ្រប់គ្នា ) SUOSDEI = Safety Understand Options Standard Delivery E-commerce Innovative.
- ពណ៍បៃតង ៖ សំគាល់ពីក្តីសង្ឃឹម
- ពណ៍ខៀវ ៖ សំគាល់មេត្រីភាព តម្លៃផ្លូវចិត្ត នៃតួអង្គ
- ពណ៍ស ៖ អភិសមាចារ តម្លាភាព និង សំគាល់ភាពបរិសុទ្ធ សន្តិភាព ស្ងប់ស្ងាត់
- ផ្កាយ ៖ សញ្ញានិមិត្ត និងអត្ថន័យវប្បធម៍ ផ្កាយជាមូលដ្ឋាននៃព្រលឹង និងវេទនាក្នុងវប្បធម៍ជាច្រើន ហើយនូវក្នុងបុព្វបុរសវប្បធម៍តំបូងៗ ដូចជាអាស៊ីតុង(សុរ្យមេ និងបាបូឡូនីយ៍) បានចាត់ទុកផ្កាយជាផ្លូវដែនសំណាងមួយ និងទ្រង់ទា្រយលោកនៃឆ្នាំ ។ សម្រាប់បុគ្គលនៅជំវិញពិភពលោក ផ្កាយជាសញ្ញានៃការធានា សេចក្តីសង្ឃឹម ទ្រទ្រង់ដឹកនាំ និងអំណាច គិតតាមទស្សនវិជ្ជា និងសិល្បៈ ទាំងនេះ ជាការបកស្រាយពីគំនិតធំៗ និងជួយដ៍សំខាន់ក្នុងវប្បធម៍របស់គេនិមួយៗ ហើយនៅទីក្រុងអាស៊ីខាងកើត (ប្រទេសចិន និង ជប៉ុន) នៅក្នុងចិនបុរាណ ផ្កាយត្រូវបានចាត់ទុកថា ជារដ្ឋាភិបាលឆ្ពោះទៅនៃមហាពិភពផ្កាយ ហើយផ្កាយ បួនតូចៗ និងផ្កាយធំ តំណាងអោយការរួបរួម ។ ផ្កាយនាពេលនេះ ក្នុងអតីតសម្បត្តិ និងក្នុងពេលបច្ចុប្បន្ន ត្រូវបានគិតថាជាសញ្ញានៃប្រពៃណី និងទាក់ទាញសំណាង ។ សម្រាប់ជប៉ុន ហេតុការពិសេសគឺទ្រង់ទ្រាយ ប្រតិបត្តិការណ៍ ចរាចរណ៍នៃ Tanabata (បុណ្យផ្កាយ) នៅឥណ្ឌាមានការរៀបរាប់ជាច្រើន ។ នៅមជ្ឃិមបូពា ប្រពៃណីអ៊ីស្លាម ត្រូវបានគេគោរពយ៉ាងខ្លាំង ។ ក្នុងសានារ៉ូតូ (Abrahamic) ផ្កាយជាសញ្ញានៃព្រះសង្ឃឹម និងការដឹកនាំព្រះចិត្ត ព្រះធម៍បរិសុទ្ធ។ នូវរដូវរងារនៅ Bethlehem ផ្កាយបាននាំផ្លូវពួកអ្នកប្រាជ្ញ ( ព្យាការី ) ទៅរកព្រះយេស៊ូគ្រីស្ទប្រសូត្រ ដឹកនាំទៅរកការសង្គ្រោះ ។ ក្នុងវប្បធម៍ដើមជនជាតិផ្សេងៗ ផ្កាយត្រូវបានបកស្រាយទំនាក់ទំនងជាមួយធម្មជាតិ និងការស្វែងរកផ្លូវ ។ វប្បធម៍អឺរ៉ុប ( ក្រិច រ៉ូម ) ផ្កាយភាពជាភាពច្នៃប្រឌិត ។ សហរដ្ឋអាមេរិ ផ្កាយតំណាងអោយរដ្ឋ
- ផ្កាយ ៖ សមាគម សួស្តី កម្ពុជា ជ្រើសរើស ជានិមិត្តសញ្ញា ពីព្រោះ ផ្លែសាចាអ៊ិនជិ វាមានរូបរាងដូចផ្កាយនៅលើមេឃ ហើយសមាគមបានកំពុងធ្វើកសិកម្មដំណាំនេះ នៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១៥
- ពន្លឺរៈឆ្ងាយពីភពផែនដី មនុស្សមើលឃើញផ្កាយពេលមេឃងងឹតក្នុងពេលរាត្រី ពេលជនប្រុសស្រីរៀបចូលសម្រាន្ត
- មេឃកាន់តែងងឹត ផ្កាយកាន់តែមានពន្លឺ លោកអ្នកធ្លាប់លឺ ជីវិតតែងតែជួបបញ្ហ មនុស្សមានប្រាជ្ញារក្សាទុកជាមេរៀន
- ផ្កាយ ពណ៍បៃតង សូមជំរាបលោកអ្នកផង វាដុះលើភពផែនដី វាមានប្រយោជន៍ គ្រប់ជនប្រុសស្រី ចង់បានសុខភាពប្រពៃ ត្រូវពិសាប្រេងរបស់វា ហើយប្រេងរបស់វាមានអូមេហ្គា វិតាមីន អេអ៊ី គ្រប់ជីវីត្រូវការចាំបាច់ ។
- រង្វងមូលព័ទ្ធជំវិញផ្កាយ ៖ សំគាល់ពី គ្មានទីបញ្ចប់
- ជ្រុង៥របស់ផ្កាយ ៖ សុខភាព សុវត្ថិភាព សេដ្ឋកិច្ច សង្គម សន្តិភាព
S5: តំណាងអោយ ៖
Safety 5 :
- Quality Products. We are committed to providing only carefully inspected products with clear origins that meet recognized industry standards.
- Secure Payment. All Payment processes are protected with high-level security systems to safeguard customer data and ensure secure, verified transactions.
- Reliable Delivery. We guarantee timely delivery, transparent tracking, and responsive customer support to ensure that all items arrive safely and without issues.
- Legal Compliance. All business operations strictly comply with national laws, relevant regulations, and transparent business practices.
- Business Ethics. We conduct business with honesty, responsibility, and respect for customers and partners, fostering long-term trust and sustainable growth.
រង្វង់មូលពណ៍លឿង តំណាងឲ្យអាជីវកម្ម គ្មានទីបញ្ចប់ និងការនវានុវត្តន៍
5: តំណាងអោយ ៖
5 ៖ ទឹក ដី ភ្លើង ខ្យល អាហារ . 5 – រឿងនៅក្នុង Bible – នំបុ័ង ៥ដុំ : Mathew 14: 17- 21
