វេទិការាជរដ្ឋាភិបាល - ផ្នែកឯកជន (ក្រុម “ឆ“)
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម (ក្រុម «ឆ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ «ឆ» តំណាងរាជរដ្ឋាភិបាល រួមជាមួយ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ «ឆ» តំណាងវិស័យឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងទិសដៅការងារបន្តប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែលមានវត្តមានអញ្ជើញចូលរួមពីសមាជិក-សមាជិកាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនជាច្រើនរូប។ កិច្ចប្រជុំនេះផងដែរត្រូវបានធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើងដោយវិស័យឯកជន ក្នុងន័យជំរុញ និងធ្វើពិពិធកម្មទីផ្សារ សំដៅពង្រីកសក្តានុពលទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ។
សូមគូសបញ្ជាក់ផងដែរថា នាមុនពេលចាប់ផ្តើមនៃកិច្ចប្រជុំ លោកជំទាវរដ្ឋមន្ត្រី និងឧកញ៉ា សហប្រធាន ព្រមទាំងសមាជិកអង្គប្រជុំ បានចូលរួមស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិក្នុងការការពារបូរណភាពទឹកដី។










