របៀបទិញ​ – ការទូទាត់

គេហទំព័រផ្លូវការស្តង់ដារអន្តរជាតិ

១ ចូលទៅកាន់គេហទំព័រ www.suosdei.com តាមរយៈទូរស័ព្ទ ឬ កុំព្យូទ័រ។

២ ជ្រើសរើសផលិតផល

អាចមើលផលិតផលតាមប្រភេទ ឬ ប្រើប្រអបស្វែងរក បើពេញចិត្តលើផលិតផលណាមួយសូមចុចលើផលិតផលនោះ ដើម្បីមើលព័ត៍មានលម្អិត (តម្លៃ សេចក្តីពណ៍នា វិធីប្រើ ) ។

ជ្រើសរើស បរិមាណ

បន្ទាប់មក សូមចុចលើក (បញ្ជូលទៅក្នុង )  បន្ទាប់លោកអ្នកឃើញ – + បើចង់បន្ថែមបរិមាណផលិតផល សូមចុច ( + ) បន្ទាប់មកសូមចុចលើ (​ ធ្វើបច្ចុប្បន្នភាព ) បន្ទាប់មកសូមចុចលើ ( បន្តទៅផ្នែកបង់ប្រាក់ ) តែបើមិនចង់បន្ថែមបរិមាណផលិតផលទេ មិនត្រូវចុចលើ ( + ) សូមចុចលើ ( បន្តទៅផ្នែកបង់ប្រាក់ )

៤ ប្រើគណនីបានបង្កើតរួចហើយ

ត្រូវបញ្ចូលលេខទូរស័ព្ទ ឬ អ៊ីម៉ែល និង ពាក្យសម្ងាត់ ហើយចុច (ចូលគណនី) ប្រសិនបើភ្លេចពាក្យសម្ងាត សូមចុច (បាត់ពាក្យសម្ងាត់) មានការណែនាំឲ្យអនុវត្តតាមដើម្បីដំណើរការឡើងវិញ ។

៥​ បង្កើតគណនីថ្មី

បើមិនទាន់បានបង្កើតគណនីទេ សូមចុចលើ ( មិនមានគណនីទេ? ) បន្ទាប់មកឃើញ(ព័ត៍មានអំពីវិក្កយបត្រ) ត្រូវបំពេញប្រអប់នៅខាងក្រោម(នាមខ្លួន នាមត្រកូល ឈ្មោះក្រុមហ៊ន ឬក្រុមគ្រួសារ តំបន់ដែអ្នកស្ថិតនៅ កម្ពុជា អាសយដ្ឋាន ផ្ទះលេខ ឈ្មោះផ្លូវ ។ល។ ខណ្ឌ / រាជធានី កូដប្រៃសនីយ៍ ឧទាហ៍ៈ​ 855 លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល ។ បន្ទាប់មកចុចលើ (បង្កើគណនី) រួចហើយសូមចុច (បន្ត) កំណត់ចំណាំ (ព័ត៍មានអំពីវិក្កយបត្រ) គឺមានន័យថា អ្វីៗដែលមាននៅក្នុងឯកសារផ្លូវការរបស់លោកអ្នក ដូចជាឈ្មោះ និងអាសយដ្ឋាន។ បំពេញរួចរាល់ហើយសូមចុច (បន្ត) បន្ទាប់មកលោកអ្នកឃើញ

បញ្ចូលអាសយដ្ឋានទទួលទំនិញ

សូមបំពេញប្រអប់ខាងក្រោម អំពីអាសយដ្ឋាទទួលទំនិញ ប្រសិនបើលោកអ្នកចង់អោយអ្នកដឹកទំនិញយកទំនិញទៅអាសយដ្ឋានផ្សេងនោះ តែបើអោយយកទំនិញទៅអាសយដ្ឋានបានបំពេញខាងលើនោះ ប្រអប់នេះ មិនបាច់បំពេញទេ ។ បន្ទាប់សូមចុច ( បន្ត ) បន្ទាប់មកលោកអ្នកឃើញ ( PRODUCT SUBTOTAL ឈ្មោះទំនញ ដែលលោកអ្នកបានជ្រើសរើស និងចំនួនប្រាក់សរុប )

៧  ជ្រើសរើសការទូទាត់ថ្លៃទំនិញមានបីជំរើស ៖

  • ទូទាត់ពេលទទួលទំនិញ ការទូទាត់របៀបនេះ សម្រាប់អតិថិជនធ្លាប់បានទិញពីមុនមក (អតិថិជនចាស) មានអាសយដ្ឋាននៅប្រទេសកម្ពុជាតែប៉ុណ្ណោះ ។
  • ទូទាត់តាម ABA KHQR
  • ទូទាត់តាមៈ Credit / Debit Card : Visa / MasterCard / UnionPay / JCB.
៨​ ដាក់ការបញ្ជាទិញ

បន្ទាប់ចុចការបញ្ជាទិញ នឹងទទួលបាន សារ ឬ អ៊ីម៉ែល បានផ្ញើរទៅ គឺ ( វិក្កយបត្រ )


គោលនយោបាយ

ដំណើរការតាមដានការបញ្ជាទិញ

 តាមដានការកាដឹកជញ្ជូន ៖​ ចូលទៅកាន់ផ្នែក ” ប្រវត្តរបស់ខ្ញុំ ” បញ្ជាទិញរបស់ខ្ញុំ បញ្ចូលអ៊ីម៉ែល ឬ លេខទូរស័ព្ទ និង លេខកូដ (++++)  ដើម្បីអនុវត្តការតាមដានទំនិញដែលអតិថិជនបានបញ្ជាទិញឲ្យបានល្អប្រសើរ តាមស្តង់ដារអន្តរជាតិ (International Standards) និងប្រើបានជាឯកសារផ្លូវការនៅក្នុងសមាគម “សួស្តី កម្ពុជា” ខ្ញុំបានរៀបចំឯកសារ “គោលការណ៍ និងលំហូរការតាមដានបញ្ជាទិញ” (Order Tracking Policy and Process Flow) ដូចខាងក្រោម៖

សមាគម សួស្តី កម្ពុជា🌐 គេហទំព័រ ៖ www.suosdei.com កាលបរិច្ឆេទបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥

1. មូលដ្ឋានគ្រឹះសាជីវកម្ម

សមាគម សួស្តី កម្ពុជា ត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ១៩៩៣ ដោយលោក សុង សេង ជាស្ថាបនិក ។ សមាគមនេះបានការចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃ មានឈ្មោះថា  “សួស្តី ” និងមានអាជ្ញាប័ណ្ណប្រតិបត្តិការ លេខ ២២៣ សជណ ចុះនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០០៨។

តាមរយៈវេទិកាអេឡិចត្រូនិកផ្លូវការនៅលើគេហទំព័រ www.suosdei.com សមាគមដំណើរការជាជំនួញស្របច្បាប់ ដោយផលិតនិងចែកចាយផលិតផលកសិកម្មសរីរាង្គ ជាពិសេស Sacha Inchi ដោយគោរពតាមស្ដង់ដាអន្ដរជាតិដូចជា 5S, GHP, HACCP, ISO


2. គោលបំណងនៃគោលនយោបាយនេះ

គោលនយោបាយនេះ ត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់នូវ ស្តង់ដា និងនីតិវិធីនៃការតាមដានការបញ្ជាទិញ សម្រាប់អតិថិជនគ្រប់រូបដែលបានទិញផលិតផលតាមរយៈវេទិកាអេឡិចត្រូនិករបស់សមាគម។ វាប្រកាន់ខ្ជាប់នូវគោលការណ៍នៃ ភាពថ្លៃថ្នូរ ការតាមដានបាន និងការទទួលខុសត្រូវ នៅក្នុងដំណើរបញ្ជូន ទៅតាមអាជ្ញាប័ណ្ណពាណិជ្ជកម្មអន្ដរជាតិ។


3. វិសាលភាព គោលនយោបាយនេះអនុវត្តចំពោះ ៖
  • ការបញ្ជាទិញទាំងអស់តាមរយៈ E-commerce website: www.suosdei.com

  • ក្រុមការងារលើផ្នែកដឹកជញ្ជូន និង ខ្សែច្រវាក់ផ្គត់ផ្គង់

  • ដៃគូសេវាដឹកជញ្ជូន និងជាប្រភពទីបី

  • ផ្នែកបម្រើអតិថិជន និងដោះស្រាយបញ្ហារំខាន


4. សេចក្តីសង្ខេបនៃគោលនយោបាយតាមដាន

យើងប្តេជ្ញាផ្តល់នូវដំណើរការដែលមានសុវត្ថិភាពនិងភាពថ្លៃថ្នូរ សម្រាប់អតិថិជនក្នុងការតាមដានការបញ្ជាទិញ ចាប់ពីពេលបញ្ជាទិញរហូតដល់ពេលទទួលបានផលិតផល។ ប្រព័ន្ធតាមដានរបស់យើងនឹង ៖

  • ជូនដំណឹងអំពីស្ថានភាពការបញ្ជាទិញជាប្រចាំ

  • ផ្តល់ព័ត៍មានត្រឹមត្រូវអំពីការដឹកជញ្ជូននិងពេលវេលាចែកចាយ

  • ផ្ដល់ភ្ជាប់ទៅគេហទំព័រក្រុមហ៊ុនដឹកជញ្ជូន

  • គាំទ្រអតិថិជនគ្រប់ជំហាននៃដំណើរបំពេញការបញ្ជាទិញ


5. ដំណើរការតាមដានការបញ្ជាទិញ 📦 លំដាប់ជំហាននៃដំណើរការ ៖
ជំហាន សេចក្ដីពិពណ៌នា ជូនដំណឹងអតិថិជន ក្រុមការងារទទួលខុសត្រូវ
1.បញ្ជាក់ការបញ្ជាទិញ អតិថិជនបញ្ជាទិញតាមគេហទំព័រ អ៊ីមែល/សារ បញ្ជាក់ការបញ្ជាទិញ ប្រព័ន្ធអេឡិចត្រូនិក
2.ផ្ទៀងផ្ទាត់ការទូទាត់ បញ្ជាក់ការទូទាត់ បង្កើតវិក័យប័ត្រទូទាត់ ផ្នែកហិរញ្ញវត្ថុ
3.ដំណើរការបញ្ជាទិញ ប្រមូល,ដាក់រូម, បិតស្លាក  កំពុងដំណើរការ ឃ្លាំង
4.ផ្ញើចេញ ផលិតផលផ្ញើទៅដៃគូដឹកជញ្ជូន ផ្ញើលេខតាមដានតាមអ៊ីមែល/សារ ផ្នែកដឹកជញ្ជូន
5.ដំណើរ ផលិតផលកំពុងដឹកជញ្ជូន ផ្តល់ភ្ជាប់តាមដានការដឹកជញ្ជូន ដៃគូដឹកជញ្ជូន
6.ដល់ទីដៅ អតិថិជនទទួលបានផលិតផល សារ / អ៊ីមែល ការទទួលបាន អតិថិជន
7.ក្រោយដឹកជញ្ជូន សំណើរសំណួរសម្រាប់មតិ ស្ទង់មតិអតិថិជន ផ្នែកសេវាអតិថិជន

6. ព័ត៌មានផ្តល់ជូនអតិថិជន អតិថិជននឹងទទួលបានព័ត៌មានដូចខាងក្រោមដោយស្វ័យប្រវត្តិ៖
  • លេខសម្គាល់ការបញ្ជាទិញ (Order ID)

  • វិក័យប័ត្រនិងបញ្ជាក់ការទូទាត់

  • ឈ្មោះក្រុមហ៊ុនដឹកជញ្ជូន

  • លេខតាមដាន (Tracking Number)

  • ពេលវេលាចែកចាយដែលបានប៉ាន់ស្មាន

  • ភ្ជាប់តាមដានបច្ចុប្បន្ន

  • ព័ត៌មានទំនាក់ទំនងជំនួយ


7. ឧបករណ៍តាមដាន​ អតិថិជនអាចតាមដានការបញ្ជាទិញតាមរយៈ៖
  • ផ្នែក”តាមដានការបញ្ជាទិញ”នៅលើគេហទំព័រ: www.suosdei.com/track

  • ភ្ជាប់តាមដានតាមអ៊ីមែល ឬ SMS

  • ទាក់ទងផ្នែកសេវាអតិថិជនសម្រាប់ព័ត៌មានបន្ថែម


8. ការគាំទ្រផ្នែកសេវាអតិថិជន

បើមានបញ្ហា ឬការពន្យារពេល អតិថិជនអាចទាក់ទងមកយើងតាម៖

📞 ទូរស័ព្ទ៖ +855 12 45 77 55 / 15 74 5577 / 66 755577
📧 អ៊ីមែល៖ wts@suosdei.com / suosdei4@gmail.com
💬 Live Chat ឬ Telegram៖ @SUOSDEI7
⏰ ម៉ោងធ្វើការ៖ ថ្ងៃចន្ទ – ថ្ងៃសៅរ៍, ម៉ោង ៧:០០ ព្រឹក – ៥:០


9. ការអនុលោមតាមស្ដង់ដារអន្ដរជាតិ

គោលនយោបាយតាមដានការបញ្ជាទិញរបស់សមាគមសួស្តីកម្ពុជា មានការអនុលោមតាមស្ដង់ដារអន្ដរជាតិដូចខាងក្រោម៖

ISO 9001:2015 – ប្រព័ន្ធគ្រប់គ្រងគុណភាព
UN/CEFACT – ស្ដង់ដារអន្តរជាតិសម្រាប់ការរៀបចំលំហូរពាណិជ្ជកម្ម
ស្ដង់ដារ GS1 – សម្រាប់ការតាមដាននិងស្វែងរកផលិតផលក្នុងសេវាដឹកជញ្ជូន
ស្ដង់ដារអភិរក្សភាពឯកជនស្មើនឹង GDPR – ដើម្បីការពារទិន្នន័យអតិថិជន
អនុវត្តស្ដង់ដារល្អបំផុតក្នុងអេឡិចត្រូនិចអ៊ីកុំមែស (E-commerce Best Practices) – ដើម្បីធានភាពថ្លៃថ្នូរ ការបំពេញសេវាប្រកាន់ពេលវេលា និងការពេញចិត្តរបស់អតិថិជន


10. ការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយ

គោលនយោបាយនេះ នឹងត្រូវបានពិនិត្យឡើងវិញយ៉ាងហោចណាស់ ១លើកក្នុងមួយឆ្នាំ ឬនៅពេលមានការផ្លាស់ប្តូរដែលសំខាន់នៅក្នុងប្រព័ន្ធ ឬដំណើរការ។
ការបច្ចុប្បន្នភាពនឹងត្រូវបង្ហាញនៅលើគេហទំព័រផ្លូវការរបស់សមាគម និងចែករំលែកទៅឱ្យភាគីពាក់ព័ន្ធទាំងអស់។


សារចុងក្រោយ

សមាគម សួស្តី កម្ពុជា ប្តេជ្ញាផ្តល់នូវផលិតផលជាមួយនឹងភាពជឿជាក់ ប្រកាន់តុល្យភាព និងការពេញចិត្តរបស់អតិថិជនជាចម្បង។
គោលនយោបាយនេះ មានបំណងធានាថា ការបញ្ជាទិញគ្រប់ចំណុចត្រូវបានតាមដានបាន មានការទទួលខុសត្រូវ និងប្រគល់ជូនដោយយកចិត្តទុកដាក់។

សូមអរគុណចំពោះការជឿជាក់ និងការគាំទ្ររបស់លោកអ្នក។
🙏 សូមអរគុណ និងជូនពរថ្ងៃមានសុភមង្គល!

✅ ការចងក្រង និងការទទួលខុសត្រូវ

សមាគមសួស្តី កម្ពុជា ប្តេជ្ញាថានឹងអនុវត្តន៍ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធតាមដាននេះ ជាប្រចាំ ដើម្បីធានាថា បទពិសោធន៍ អតិថិជនកាន់តែប្រសើរ និងទុកចិត្តបាន។


 

មូលនិធិបង្កើត និង ដៃគូសហការ

  • មូលនិធិបង្កើត គេហទំព័រនេះ បានបានជំនួយមូលនិធិ ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា UNDP និង រាជរដ្ឋាភិបាលកម្ពុជា ដល់សហគ្រាសធនតូច និងមធ្យមកម្ពុជា នូវឆ្នាំ២០២២
  • បង្កើតគេហទំព័រនេះ គឺក្រុមហ៊ុន Giantfocust Co., Ltd. ជាអ្នកបង្កើត ជាប្រភេទគេហទំព័រអាជីវកម្មអេលិចត្រូនិច E-commerce website
  • ទូទាត់ថ្លៃទំនិញនៅលើគេហទំព័រនេះ គឺជាមួយធនាគារ អេប៊ីអេ ABA BANK ហើយធនាគារ បានចុះកិច្ចព្រមព្រៀងជាមួយ សមាគម សួស្តី កម្ពុជា ក្នុងការទូទាត់ថ្លៃទំនិញជាមួយអតិថិជន បានទិញទំនិញនៅលើគេហទំព័រនេះ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
  • ការសហការ ក្នុងការតភ្ជាប់ ជាមួយគេហទំព័រ ធនាគារអេប៊ីអេ ABA BANK បានធ្វើកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ទូទាត់ថ្លៃទំនិញដោយសុវត្ថិភាព ជាមួយក្រុមហ៊ុន Giantfocust Co., Ltd.
  • ការគ្រប់គ្រងការទិញនៅលើគេហទំព័រនេះ គឺមន្ត្រីជាន់ខ្ពស់របស់សមាគម សួស្តី កម្ពុជា ហើយ ក្រុមហ៊ុន Giantfocust Co., Ltd. ជាអ្នកគ្រប់គ្រងការធ្វើបច្ចុប្បន្នភាពគេហទំព័រផ្នែកបច្ចេកទេសសំខាន់ៗ
  • គ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផល និងខ្លឹមសារផ្សព្វផ្សាយអំពីផលិតផល ត្រូវបានត្រួតពិនិត្យត្រឹមត្រូវទុកជាឯកសារផ្លូវការ និងទំនួលខុសត្រូវរបស់សមាគម សួស្តី កម្ពុជា ។
  • ផលិតផលលក់នៅលើគេហទំព័រនេះ នឹងមានការដាក់លក់ផលិតផលខ្មែរជាច្រើនប្រភេទ ដែលមានបទដ្ឋានត្រឹមត្រូវ ទទួលស្គាល់ដោយច្បាប់ជាតិ និង អន្តរជាតិ
  • បច្ចុប្បន្នភាព គេហទំព័រនេះ នឹងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ អោយរិតតែប្រសើរឡើងថែមទៀត ដើម្បីបំរើសេវាជូនដល់អិតិថិជន កាន់តែមានភាពងាយស្រួល ក្នុងការទិញ និង ការតាមដានទំនិញខ្លួនបានបញ្ជាទិញ
Scroll To Top
Close
Close
Close

ទំនិញរបស់ខ្ញុំ

រទេះ​លក់​ទំនិញ​ទទេ!

បន្តការទិញទំនិញ